ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តើអ្វីទៅជាសារធាតុអ៊ុយរ៉ាញ៉ូមរលាយ(DU)?
សារធាតុអ៊ុយរ៉ាញ៉ូមរលាយ(DU)គឺជាផលិតផលពាក់កណ្តាលសម្រេចដ៏សំខាន់នៃសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់។ វាជាអ្វីដែលនៅសេសសល់បន្ទាប់ពីអ៊ុយរ៉ាញ៉ូមធម្មជាតិបានឆ្លងកាត់ដំណើរការនៃការប្រើដើម្បីផលិតអាវុធនុយក្លេអ៊ែរ ឬឥន្ធនៈនុយក្លេអ៊ែរ។
ខណៈវាមានវិទ្យុសកម្មនៅពេលធ្វើឱ្យរឹង វាមានប្រតិកម្មតិចជាងអ៊ុយរ៉ាញ៉ូមក្នុងទម្រង់ធម្មជាតិរបស់វា។ បន្ទាប់ពីឆ្លងកាត់ដំណើរការចម្រាញ់វាត្រូវចំណាយពេលប្រហែលមួយលានឆ្នាំដើម្បីឱ្យផលិតផលនេះមានស្ថិរភាពនិងឈានដល់លំនឹងវិទ្យុសកម្ម។
ផលិតផលពាក់កណ្តាលសម្រេចនេះក៏ត្រូវបានប្រើក្នុងវិស័យជាច្រើនទៀតនៃជីវិតធម្មតាដែរ។ សារធាតុអ៊ុយរ៉ាញ៉ូមរលាយត្រូវគេរកឃើញនៅក្នុងតួយន្តហោះ ឧបករណ៍ថតកាំរស្មីអ៊ិចមួយចំនួន និងខែលសម្រាប់ការព្យាបាលដោយវិទ្យុសកម្មនៅមន្ទីរពេទ្យ។ វាក៏ប្រើចំពោះទូកុងតឺន័រដែលផ្ទុកនិងដឹកជញ្ជូនសារធាតុវិទ្យុសកម្មផងដែរ។
ប្រទេសជាច្រើន រួមទាំងរុស្ស៊ី សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស មានឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមរលាយ ហើយប្រើប្រាស់វាសម្រាប់គ្រាប់រំសេវ។ ការប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូមរលាយក្នុងសព្វាវុធមិនមែនជារឿងថ្មីឡើយ ហើយជាការអនុវត្តសម្រាប់ចក្រភពអង់គ្លេសអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ប៉ុន្តែគួរកត់សម្គាល់ដែរថា សារធាតុអ៊ុយរ៉ាញ៉ូមរលាយនៅតែអាចបង្កការខូចខាតខាងវិទ្យុសកម្មធ្ងន់ធ្ងរ ប្រសិនបើវាជ្រាបចូលក្នុងខ្លួន។ វាត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងនៃករណីជំងឺមហារីក ការកើនឡើងអត្រាពិការភាពពីកំណើតនៅក្នុងតំបន់សង្គ្រាម និងជំងឺផ្សេងៗទៀត។ ប្រសិនបើវាចូលទៅក្នុងរាងកាយ ឧទាហរណ៍តាមរយៈអំបែងគ្រាប់ឬស្រូបធូលីវាអាចជ្រាបចូលទៅក្នុងសួតនិងសរីរាង្គសំខាន់ៗ។
តើគ្រាប់រថក្រោះអ៊ុយរ៉ាញ៉ូមរលាយនេះដំណើរការដោយរបៀបណា?
សារធាតុអ៊ុយរ៉ាញ៉ូមរលាយអាចត្រូវបានប្រើក្នុងគ្រាប់រំសេវដូចជាគ្រាប់រថក្រោះជាដើម ព្រោះវាមានសមត្ថភាពជ្រាបចូលស្រទាប់ពាសដែកក្រាស់ៗ។
ដោយសារគ្រាប់មានផ្ទុកសារធាតុវិទ្យុសកម្ម អាវុធគឺរឹងនិងក្រាស់មិនគួរឱ្យជឿ។ បន្ទាប់មកវាអាចផ្តល់នូវប្រសិទ្ធភាពខ្ពស់ក្នុងការទម្លុះគ្រឿងចក្រធុនធ្ងន់ជាងគ្រាប់រថក្រោះធម្មតា។ ឧទាហរណ៍ វាក្រាស់ជាងសារធាតុសំណជិតពីរដង ដោយធ្វើឱ្យវាក្លាយជាគ្រាប់ដែលមានប្រសិទ្ធភាពជាង។
សារធាតុអ៊ុយរ៉ាញ៉ូមរលាយនេះមាននៅក្នុងប្រអប់ពាសដែកផ្ទុកនៅលើក្បាលគ្រាប់ដើម្បីទម្លុះពាសដែកក្រាស់ៗ។
ពេលបាញ់ គ្រាប់រុលទៅមុខ ហើយក្បាលគ្រាប់ផ្ទុះនៅកណ្តាលអាកាស។ ក្បាលគ្រាប់អ៊ុយរ៉ាញ៉ូមរលាយអាចរុញទម្លុះពាសដែកធ្ងន់ៗ។ គោលបំណងគឺដើម្បីសម្លាប់មនុស្សនៅក្នុងរថពាសដែកក្រាស់ៗទាំងនោះ៕
គ្រាប់អ៊ុយរ៉ានីញ៉ូមរលាយអាចបង្កមហារីកដល់មនុស្សផងដែរ