ដោយ:ប្ញទ្ធីស័ក្តិ/ភ្នំពេញ:កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈុន ដេវីត ហៅ វីត នៅចំណុចលើសួនច្បារក្តាន់ពីរមុខក្រសួងការពារជាតិ ផ្លូវសហព័ន្ធរុស្សី សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ នៅរំលងអធ្រាត្រថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យបន្តឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀត នៅចំណុចកន្លែងស្នាក់នៅដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ពួកគេពាក់ព័ន្ធនឹងករណីប្លន់ម៉ូតូ។
ជនរងគ្រោះ ឈ្មោះសុក សាវី ភេទ ប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់។
ជនសង្ស័យឈ្មោះ ឈុន ដេវីត ហៅ វីត អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដនិងឈ្មោះ សេង សិលា ហៅ ខ្លា អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
វត្ថុតាងមានកាំបិតកែច្នៃ មួយដើម, ម៉ូតូម៉ាកហុងដាស១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ គ្មានផ្លាកលេខ ជារបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕សរន