ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២៤ មីនា នេះ ព្រឹត្តិការណ៍ Merlion Cup ចាប់ផ្ដើមហើយ នៅប្រទេសសឹង្ហបូរី។
ក្រុម U22 កម្ពុជា ជួបជាមួយក្រុម U22 ម៉ាឡេស៊ី ដែលជាក្រុមត្រូវលេង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ដូចគ្នា។ នេះពិតជាឱកាសមួយ ដែលទាំងក្រុមម៉ាឡេស៊ី ទាំងក្រុម កម្ពុជា អាចនឹងដឹងពីសមត្ថភាពគ្នា ទៅវិញទៅមក មុនស៊ីហ្គេមមកដល់។
មិនតែប៉ុណ្ណោះ នេះក៏ជាឱកាសមួយ ដែលគ្រូបង្វឹកទាំងសងខាង ស្វែងយល់ពីចំណុច ខ្វះខាត នៃកូនក្រុមរបស់ខ្លួន ដើម្បីបំពេញបន្ថែម មុនព្រឹត្តិការណ៍ស៊ីហ្គេម ចូលមកដល់ ដែរ។
ព្រឹត្តិការណ៍ Merlion Cup នេះ មានប្រទេសចំនួន ៤ ចូលរួម គឺម្ចាស់ផ្ទះសឹង្ហបូរី កម្ពុជា ម៉ាឡេស៊ី និងក្រុមហុងកុង ។ ថ្ងៃនេះ ជាមួយនឹងជំនួប រវាងកម្ពុជា ជាមួយ ម៉ាឡេស៊ីនោះ ម្ចាស់ផ្ទះសឹង្ហបូរី ក៏ជួបប្រកួតជាមួយក្រុមហុងកុងដែរ៕/V