​ទើប​ទិញ​អាគុយ​រៀបចំ​ឧបករណ៍​ឆក់​ត្រី​ឆក់​ស្លាប់​ខ្លួនឯង​

979
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ទើប​ទិញ​អាគុយ​បាន​ថ្មីៗ ដើម្បី​រៀបចំ​ឧបករណ៍ អាំង​វ៉ុល​ទ័​រ យកទៅ​ឆក់​ត្រី​។ តែ​ជា​អកុសល មិនទាន់បាន​ត្រី​ហូប​ផង ភ្លាត់ស្នៀត​ខុស​បច្ចេកទេស បែ​ជា​ឆក់​ខ្លួនឯង​ស្លាប់​។​ហេតុការណ៍​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​វាលស្រែ ក្រោយ​វត្ត​ឫស្សី​សាញ់ ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​

​ជនរងគ្រោះ ឈ្មោះ សុខ ដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខ​របប ជាង​ប៉ះ​កង់​ម៉ូតូ ស្នាក់នៅ​ផ្ទះជួល​ភូមិ ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ស្រុក​ល្វាឯម ខេត្តកណ្ដាល មាន​ប្រពន្ធ​ឈ្មោះ អ៊ូ សុខ​នៅ អាយុ​២៨​ឆ្នាំ មុខរបរ ជាក​ម្មការ​នី​រោងចក្រ មានកូន​ស្រី​ម្នាក់ អាយុ​ទើប​៣​ឆ្នាំ​រស់នៅ​ក្នុងបន្ទុក ។​

​តាម​សាច់ញាតិ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទើបតែ​ទិញ​អាគុយ ឧ​ប​កេ​ណ៍​ឆក់​ត្រី​ខាងលើ​បាន​២​ថ្ងៃ ទុក​រកត្រី​គ្រាន់​ហូប ហើយ​ជនរងគ្រោះ​ទើបតែ យក​ឧបករណ៍​ឆក់​ខាងលើ ចេញទៅ​។​នៅ​រសៀល​ថ្ងៃទី​១៦ ខែកក្កដា​នេះ គ្មាន​អ្នកណា​ចាប់អារម្មណ៍​ថា​ទៅរក ដល់​ទីណា​ដែរ ខណៈដែល​បនរ​ពន្ធ​មិន​នៅផ្ទះ បាត់​រហូតដល់​ល្ងាច ទាល់តែ​ពលរដ្ឋ​ភ្ញាក់ផ្អើល ថា​មាន​មនុស្ស​ស្លាប់​ក្នុង​ទឹក និង​មាន​ឧបករណ៍​សម្រាប់​ឆក់​ត្រី​មួយ​ផង ទើប​ក្រុមគ្រួសារ ទៅ​មើល​ពិតជា​ជនរងគ្រោះ ឈ្មោះ សុខ ដា មែន ។​

ដោយ​ឆ្លងកាត់​ការពិនិត្យ កោសល្យវិច័យ របស់​សមត្ថកិច្ច​ជំនាញ ឃើញថា​ជនរងគ្រោះ​ស្លាប់​ដោយសារ ឆក់​ឧបករណ៍ សម្រាប់​ឆក់​ត្រី ស្លាប់​ដោយ​ខ្លួនឯង រួច​ប្រគល់​សាកសព​ជូន​ក្រុម​គ្រសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ឯ​ស្រុកកំណើត ៕S/​

​ទើប​ទិញ​អាគុយ​រៀបចំ​ឧបករណ៍​ឆក់​ត្រី​ឆក់​ស្លាប់​ខ្លួនឯង​

 

ទីតាំងផ្សាយពាណិជ្ជកម្ម