ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ក្រោមអធិបតីភាព លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌមានការអញ្ជើញចូលរួមពីលោក–លោកស្រី អភិបាលរងខណ្ឌ, លោក–លោកស្រី នាយក–នាយករងរដ្ឋបាលខណ្ឌ, លោកអធិការ–លោកអធិការរង នគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានក្រុមយោធ ភូមិភាគពិសេសប្រចាំខណ្ឌ, លោក–លោកស្រីប្រធាន–អនុប្រធានការិយាល័យ / អង្គភាពចំណុះរដ្ឋបាលខណ្ឌ ទាំង១២, លោកចៅសង្កាត់ទាំង៥, លោកនាយប៉ុស្ដិ៍ នគរបាលរដ្ឋបាលទាំង៥, លោកប្រធានផ្សារទាំង២, តំណាងទីក្រុងកោះពេជ្រ និងមន្ត្រីពាក់ព័ន្ធ។
លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានលើកឡើងថា៖ កិច្ចប្រជុំខាងលើ ផ្ដោតលើកសរងារសំខាន់ ដូចជា ១–ការត្រៀមរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៣ ខាងមុខ នៅក្នុងមូលដ្ឋានខណ្ឌ និងសហការរៀបចំ ”សង្ក្រានវត្តភ្នំ” នៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ដ្រវត្តភ្នំ។ ២–ការរៀបចំតុបតែង ភ្លេីងលំអនៅតាមមហាវិថីធំៗនិងផ្លូវមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌ ។ ៣–ការដាក់ កម្លាំងនៅគោលដៅពួកស្ទាក់ចាប់ជនល្មើសក្នុងមូលដ្ឋានខណ្ឌ និង៤–បញ្ហាផ្សេងៗ ៕/V-PC