ជំទាវ​ទី​១​បារាំង​ដណ្តើមពាន​វើ​ល​ខាប់​ពី​កីឡាករ​បារាំង មក​លើក​យ៉ាង​សង្ហា​

1328
ចែករម្លែក
  • 156
    Shares

​លោកជំទាវ ព្រី​ជី​ទី ម៉ា​ក្រុង បាន​ទាញយក​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ពី​កីឡាករ​មកលើ​ក ខណៈដែល​ក្រុម​ជម្រើសជាតិ​បារាំង​បាន​ប្រារព្ធ​ជ័យជម្នះ​របស់ខ្លួន​នៅឯ​វិមាន​ប្រធានាធិបតី​អេ​លី​សេ​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ចន្ទ​ទី ១៦ កក្កដា​។​

​មនុស្ស​រាប់ម៉ឺន​នាក់​បាន​ឈរ​នៅតាម​ដងផ្លូវ​នៃ​មហាវិថី​សាំ​អេ​លី​សេ ខណៈដែល​ក្រុម​ជម្រើសជាតិ​ដង្ហែ​ក្បួន​ឡានក្រុង​តាម​ដងផ្លូវ​ដ៏​ល្បីល្បាញ​នេះ​។​

​លោក​ប្រធានាធិបតី អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង មើលទៅ​រំភើប​ខ្លាំង​មិន​ចាញ់​កីឡាករ​ប៉ុន្មាន​ទេ ខណៈដែល​លោក​ថតរូប​ជាមួយនឹង​ក្រុម ដែល​ឈ្នះ​ពាន​វើ​ល​ខាប់​ជា​លើក​ទី​២​សម្រាប់​ប្រទេស​បារាំង​។​

​មិនទាន់មាន​កាលបរិច្ឆេទ​ណាមួយ​ត្រូវ​បានកំណត់​សម្រាប់​ពិធី​ប្រគល់​រង្វាន់​ដល់​កីឡាករ​នៅឡើយ​ទេ បន្ទាប់ពី​បារាំង​ឈ្នះ​ក្រូ​អាស៊ី ៤-២ ក្នុងប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​កក្កដា​។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី​បាន​បង្ហើប​ឱ្យដឹងថា ក្រុម​ជម្រើសជាតិ​បារាំង​នឹងត្រូវ​ទទួលបាន​មេដាយ Legion of Honour ពីរ​ដ្ឋ​៕ ដោយ៖ កញ្ញាដាលីស

លោកជំទាវ​ព្រី​ជី​ទី​ចូលរួម​លើក​ពាន​វើ​ល​ខាប់​ជាមួយ​កីឡាករ បន្ទាប់ពី​ត្រឡប់​មកដល់​ស្រុក​វិញ ក្រោយ​ឈ្នះ​វើ​ល​ខាប់​នៅ​រុស្ស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម