ប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ ត្រូវបានរំពឹងថា នឹងមានអគ្គិសនីប្រើប្រាស់ទាំងអស់អំឡុងខែមិថុនាខាងមុខនេះ ខណៈបច្ចុប្បន្នអាជ្ញាធរ​ខេត្តនេះប្តេជ្ញាថា នឹងជំរុញឱ្យពលរដ្ឋនៅថ្នាក់មូលដ្ឋាន អគ្គីសនីប្រើប្រា​ស់គ្រប់ៗគ្នា ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិទៀតផង។