ប្រែសម្រួលៈបំណង(ប៊ីប៊ីស៊ី)៖មេដឹកនាំប្រឆាំងឥណ្ឌា លោក រ៉ាហ៊ុល គន្ធីរ(Rahul Gandhi)ត្រូវបានកាត់ទោសអោយជាប់គុកពីរឆ្នាំចំពោះករណីបរិហារកេរ្តិ៍មួយ។សមាជិកសភាបក្សខុនក្រេស(Congress)រូបនេះត្រូវបានតុលាការក្នុងរដ្ឋហ្គូចារ៉ាត (Gujarat)ផ្តន្ទាទោសចំពោះសម្តីកាលពីឆ្នាំ២០១៩អំពីនាមត្រកូតរបស់នាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី នៅការជួបជុំឃោសនារកសម្លេងមួយ។
ក្រោយការកាត់ទោស លោកគន្ធីរ អាចនៅក្រៅឃុំបាន៣០ថ្ងៃនិងអាចប្តឹងឧទ្ធរណ៍ប្រឆាំងការសំរេចនេះនៅពេលគណបក្សរបស់លោកបាននិយាយថា លោកជាគោលដៅស្វែងរកហំហុសនិងដាក់ទោសដោយសារតែលាតត្រដាង«អំពើអាក្រក់»របស់រដ្ឋាភិបាល។
ការបោះឆ្នោតត្រូវធ្វើនៅឆ្នាំក្រោយ ដូច្នេះទោសជាប់គុកពីរឆ្នាំមានន័យថា គន្ធីរនឹងមិនអាចចូលរួមការបោះឆ្នោតសកលនៅឆ្នាំ២០២៤បានទេ។ក្នុងរូបលោក គន្ធីរ(អាវសកណ្តាល)បានទៅដល់តុលាការរដ្ឋហ្គូចារ៉ាត
អ្នកនាំពាក្យរបស់គណបក្សខុនក្រេស បាននិយាយថា ការសំរេចក្តីនេះពោរពេញដោយ«ការសន្និដ្ឋានដែលមិនអាចទទួលយកបានតាមផ្លូវច្បាប់»និងថាពួកអ្នកនយោបាយរបស់ខ្លួននឹងមិននៅស្ងៀមទេ។
តែគណបក្សBharatiya Janata Party (BJP)ដែលកំពុងកាន់អំណាចនិយាយថា ការកាត់ក្តីនេះធ្វើតាមនីតិវិធីតុលាការយ៉ាងត្រឹមត្រូវ ។
រំលឹកថាពេលថ្លែងនៅក្នុងការជួបជុំមួយក្នុងរដ្ឋកាណាតាកា(Karnataka )កាលពីខែមេសាឆ្នាំ២០១៩ លោកគន្ធីរ បាននិយាយថា«ហេតុអ្វីបានជាពួកចោរអស់នេះមានត្រកូល ម៉ូឌី ដូចជា នីរ៉ាវ ម៉ូឌី,ឡាលីត ម៉ូឌី,ណារ៉េនដ្រា ម៉ូឌី»។
នីរ៉ាវ ម៉ូឌី(Nirav Modi)ជាសេដ្ឋីត្បូងពេជ្រឥណ្ឌាដែលរត់គេចខ្លួនម្នាក់ ហើយឡាលីត ម៉ូឌី(Lalit Modi)ជាអតីតប្រធានក្រុមកីឡាIndian Premier Leagueដែលត្រូវហាមឃាត់អស់មួយជីវិតពីគណៈកម្មាធិការកីឡាគ្រីឃីតឥណ្ឌា។
លោកគន្ធីរបាននិយាយថាលោកបាននិយាយដូច្នេះដើម្បីរំលេចអំពីអំពើពុករលួយ និងមិនសំដៅលើសហគមន៍ណាមួយទេ។
ពួកអ្នកគាំទ្រគណបក្សBharatiya Janata Party (BJP)ពាក់ម៉ាស់មុខរូបលោកនាយករដ្ឋមន្ត្រីណារ៉េនដ្រា ម៉ូឌី ក្នុងការជួបជុំឃោសនាបោះឆ្នោតមួយកាលពីឆ្នាំ២០១៩
លោកម៉ូឌីបានឈ្នះឆ្នោតភ្លូតទឹកភ្លូកដៅនៅឆ្នាំ២០១៩។
ករណីប្រឆាំងលោក រ៉ាហ៊ូល គន្ធីរ ប្តឹងដោយសមាជិកសភាពួរនេស ម៉ូឌី(Purnesh Modi)ដែលអះអាងថាសម្តីរបស់មេបក្សប្រឆាំងរូបនេះ បរិហារកេរ្តិ៍សហគមន៍ម៉ូឌីទាំងមូល៕