ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី រួមទាំងលោកស្រី ញ៉ែម សាខន សម្ដេចក្រឡាហោមស ខេង កាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ផ្តល់ជូនអំណោយមួយចំនួន ដល់ពលរដ្ឋមកពីភូមិនានានៃឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យចំនួន២០០៧គ្រួសារ និង សម្ភោធសមិទ្ធផលនានានៅវត្ត គិរី រុក្ខា រាមថ្មរមៀលនៅចង្កេះជួរភ្នំដងរែក។
ព្រះតេជគុណ រ៉េន ស៊ីណាត ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាទីប្រឹក្សាផ្ទាល់ព្រះមេគណខេត្តបានមាន សង្ឃដីកាថា: ការប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តនេះ មានរយៈពេល៧ថ្ងៃ ដោយ ចាប់ពីថ្ងៃ២៣ដល់ថ្ងៃទី២៩ខែមីនាឆ្នាំ២០២៣ ហើយនៅឱកាសនោះលោក កែ គឹមយ៉ាន ក៏បានអញ្ជើញជាកិតិ្តយសហើយក៏ចូលរួមចំណែកអំណោយជូនពលរដ្ឋចំនួន២០០៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ មី ត្រីខ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិការមួយចំនួន។
នាឱកាសនោះ លោក កែ គឹមយ៉ាន បានមានប្រសាសន៍ថា វត្តនេះពីមុនស្ថិតនៅកន្លែងជញ្ជាំងខ័ណ្ឌខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃហើយ ជាអតីតតំបន់សមរភូមិសង្គ្រាមដ៏ក្តៅគគុក នាទស្សវត្សរ៍៨០ ដល់៩០ ប៉ុន្តែដោយមានការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ដែលដាក់អោយអនុវត្តគោលនយោបាយឈ្នះ ឈ្នះ បានធ្វើឲ្យប្រទេសជាតិនិងប្រជាជាតិទទួលបាននូវសុខសន្តិភាពពេញលេញ ព្រមទាំងបានស្ដារនិងការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃ៕/PC