ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាលពីកុមារភាព សុង វ៉ាន់ ខាញ់ (Dong Van Canh) នៅចាំមើលភ្លើងខណៈវាលស្រែនៃតំបន់ដីសណ្ដទន្លេមេគង្គរបស់វៀតណាមត្រូវបានដុតដើម្បីសម្អាតជញ្ច្រាំងយកដីដាំដំណាំបន្ទាប់ ដោយធ្វើឱ្យមេឃខ្មៅងងឹត និងធ្វើឱ្យខ្យល់ជោរជន់ដោយឧស្ម័នផ្ទះកញ្ចក់ដ៏ខ្លាំងក្លា។
ស្រែត្រូវបានស្តីបន្ទោសប្រហែល ១០% ចំពោះការបំភាយឧស្ម័នមេតានជាសកល ជាឧស្ម័នដែលក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយបានបង្កើនកម្តៅប្រហែល ៨០ ដងស្មើនឹងកាបូនឌីអុកស៊ីតដែរ។
ជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងផោម លាមកគោក្របីនិងការភើរបស់វា កម្រិតខ្ពស់នៃមេតានក៏ត្រូវបានបង្កើតដោយបាក់តេរីដែលដុះនៅក្នុងវាលស្រែលិចទឹកផងដែរហើយនឹងធំលូតលាស់ប្រសិនបើចំបើងនៅសេសសល់ក្នុងស្រែបន្ទាប់ពីប្រមូលផល។
សាររបស់អ្នកវិទ្យាសាស្ត្រគឺ ៖ ស្រែមិនអាចត្រូវបានព្រងើយកន្តើយក្នុងការប្រយុទ្ធប្រឆាំងដើម្បីកាត់បន្ថយការបំភាយឧស្ម័ននោះឡើយ។
នៅតំបន់ដីសណ្តទន្លេមេគង្គ លោកខាញ់សព្វថ្ងៃជាកសិករអាយុ ៣៩ឆ្នាំ មិនបានទុកចំបើងឱ្យរលួយលើស្រែឬក៏ដុតវាចោលដូចឪពុកម្តាយរបស់គាត់បានធ្វើពីមុននោះទេ។
ជំរុញទឹកចិត្តដោយការចងចាំកាលពីក្មេងដែលត្រូវបង្ខំចិត្តរត់ពួនក្នុងផ្ទះនៅថ្ងៃដែលផ្សែងហុយខ្លាំង ពេលខ្លះឈ្លក់ធ្ងន់ធ្ងរធ្វើឱ្យគាត់ប្រកាច់ឬសន្លប់ គាត់ក៏បានចូលរួមក្នុងគំនិតផ្តួចផ្តើមមួយដែលប្រមូលចំបើងចេញពីវាលស្រែ ហើយប្រែវាទៅជាផ្សិតនិងជីរសរីរាង្គ រកចំណូលបានបន្ថែមពីរឿងនោះទៀតផង។
ដៃចង្អុលទៅចំបើង លាមកគោ និងជម្រុកអង្កាមដ៏ធំ ដែលនឹងក្លាយជាអាហារមានជីវជាតិសម្រាប់ដំណាំតំបន់ទន្លេមេគង្គក្នុងពេលឆាប់ៗ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា”ប្រសិនបើយើងអាចប្រមូលចំបើង ហើយរកលុយបាន ពួកយើងទាំងអស់គ្នានឹងទទួលបានផលប្រយោជន៍”៕
លោកខាញ់ប្រមូលចំបើងទៅផលិតជាផ្សិត លែងដុតចោលដូចមុនទៀតហើយ