អាមេរិក​ចង់ឱ្យ​តួ​ក​គី​ទិញ​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត ហើយ​កុំ​ទិញ​មី​ស៊ី​ល​រុស្ស៊ី​

3196
ចែករម្លែក

​មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​កក្កដា​ថា​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ប្រទេស​តួ​ក​គី​ដែលជា​ដៃគូ​អង្គការ​NATO​នេះ ឱ្យ​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​​ប៉ា​ទ្រី​យ៉ូ​ត​(Patriot ) ដោយ​ជំនួស​ការទិញ​មី​ស៊ី​ល រុស្ស៊ី​ដែលជា​គូប្រជែង​នេះ​។​

​សម្ពន្ធភាព​អង្គការ​NATO មាន​ព្រួយបារម្ភ​ថា គោលបំណង​របស់​តួ​ក​គី​ក្នុងការ​ដាក់ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​S-400 ប្រឆាំង​យន្តហោះ​របស់​រុស្ស៊ី​នោះ អាច​ផ្តល់ឱ្យ​​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នូវ​ភស្តុតាង​និង​លទ្ធភាព​ស៊ើបអង្កេត​លើ​ឧបករណ៍​សង្គ្រាម​បស្ចិមប្រទេស​។​

​ការទិញ​ដែល​បានគ្រោង​ទុក​នេះ បានក្លាយ​ទៅជា​ប្រភព​នៃ​ការខ្វែងគំនិត​គ្នា ហើយ​សមាជិកសភា​អាមេរិក​បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​(​តួ​ក​គី​)​នេះ​អាច​ប្រឈម​​នឹង​ការដាក់ទណ្ឌកម្ម​ប្រសិនបើ​ខ្លួន​នៅតែ​ចង់​ទិញ​មី​ស៊ី​ល​S-400 របស់​រុស្ស៊ី​នេះ​។​

​លោកស្រី Tina Kaidanow លេខា​ជំនួយការ​ស្តីទី​នៃ​ការិយាល័យ​កិច្ចការ​យោធា​នយោបាយ​របស់​ក្រសួងការបរទេស បាន​និយាយថា​”​យើង​ព្រួយបារម្ភ​ថា ការទិញ​ប្រព័ន្ធ​​មី​ស៊ី​ល​ទាំងនេះ​ពី​រុស្ស៊ី​នោះ វា​នឹង​គាំទ្រ​ឥរិយាបថ​មិនល្អ ដែល​យើង​បានឃើញ​ពី​ពួកគេ​” ។​

​លោកស្រី​បាន​បន្ថែមថា​” សហរដ្ឋអាមេរិក​ចង់​ធានាថា ប្រព័ន្ធ​មី​ស៊ី​ល​ដែល​សម្ពន្ធមិត្ត​របស់ខ្លួន​ទិញ​នៅតែ​គាំទ្រ​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​រវាង​យើង​និង​សម្ពន្ធមិត្ត​របស់​​យើង​។​ក្នុងករណី​របស់​ប្រទេស​តួ​ក​គី​នេះ តាម​ទស្សនៈ​របស់​យើង​នោះ គឺ​មានតែ​ប្រព័ន្ធ​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត​នោះទេ​ហើយ យើង​កំពុង​ព្យាយាម​ឱ្យ​តួ​ក​គី យល់ដឹង​ខ្លះ​​អំពី​អ្វី ដែល​យើង​អាច​ធ្វើបាន​ជាមួយនឹង​ប្រព័ន្ធ​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត​នេះ​។​

​សហរដ្ឋអាមេរិក កាលពី​ខែ​មុន​បាន​ព្រមាន​ថា​ខ្លួន​អាច​រាំងខ្ទប់​ការផ្តល់​យន្តហោះ​ច​ម្បាំ​បំបាំងកាយ​F-35 ជាច្រើន​គ្រឿង​ទៅ​ប្រទេស​តួ​ក​គី បើសិន​រដ្ឋាភិបាល​ក្រុង​អង់​តា​រ៉ា ទិញ​ប្រព័ន្ធ S-400 របស់​រុស្ស៊ី​នោះ​៕​ដោយ​៖​សុខា​/SN

​ប្រព័ន្ធមីស៊ីល S-400របស់រុស្ស៊ី ត្រូវបានបង្ហាញក្នុងអំឡុងព្យុហយាត្រកងទ័ពនៅទីក្រុងមូស្គូ

ទីតាំងផ្សាយពាណិជ្ជកម្ម