មោ្ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុកពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែមីនា និង សាធារណរដ្ឋ អារ៉ាប់ អេហ្ស៊ីប ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣។ទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់លោក Nasser BOURITA រដ្ឋមន្រ្តី ការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រម៉ារ៉ុក និងលោក Sameh SHOUKRY រដ្ឋមន្រ្តីការ បរទេស នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប៕