ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ជា បានជំរុញោ្យមានការស្រាវជ្រាវពូជស្រូវ ដែលផ្ដល់ទិន្នផលខ្ពស់ ដើម្បីអនុវត្ត តាមបែបស៊ីជម្រៅ ។
សម្តេចតេជោ បានបន្តថាៈ ការផ្ទេរពីការអភិវឌ្ឍ តាមបែបបើកទូលាយ ទៅជាការ អភិវឌ្ឍតាមបែបស៊ីជម្រៅ តាមពិតទៅ នេះគឺជាដំណើរការ នៃការអនុវត្តយុទ្ធសាស្ត្រ នោះហើយ។ ក៏ប៉ុន្តែគ្រាន់តែយើង មិនបានរំលឹកវាតែប៉ុណ្ណោះ។ អ្វីទៅជាការអនុវត្ត តាមបែបទូលាយៗ ហើយអ្វីទៅជាការអនុវ ត្តតាមបែបស៊ីជម្រៅ ។
សម្តេចតេជោ បានលើកឡើងថាៈ ពីមុន ប្រជាពលរដ្ឋយើង ៥ នាក់ ត្រូវការដី ២ ហិកតា ប៉ុន្តែបើសិនជាគាត់ឡើងដល់ ១០ នាក់ គាត់នឹងត្រូវការដី ៤ ហិកតា។ ដូច្នេះគាត់ត្រូវតែកាប់រានព្រៃ ដើម្បីយកដីបង្កបង្កើនផល។ ដូច្នេះរបៀបដែលល្អបំផុត គឺការផ្ទេរពីការអនុវត្តតាមបែប បើកទូលាយ ទៅជាការអនុវត្តតាមបែបស៊ីជម្រៅ តាមរយៈការបង្កើតប្រព័ន្ធធារា សាស្ត្រ និងការបង្កើនការផលិតស្រូវ ពីមួយឆ្នាំមួយ ដង ទៅជាពីរ ឬបីដង និងការធ្វើស្រូវ ពីមុនដី ១ ហិកតា ចិញ្ចឹមបានប្រាំនាក់ ឲ្យអាចក្លាយទៅចិញ្ចឹមបានមនុស្ស ១៥ នាក់។ អញ្ចឹងបានជាមានការបង្កើត ក្រសួងធនធានទឹក និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនោះ គឺដើម្បីបង្វែរការ តម្រង់ទិស ពីការអភិវឌ្ឍបែបបើក ទូលាយ ទៅជាការអនុវត្តបែបស៊ីជម្រៅ។
សម្តេច បានបន្តថាៈ ក្នុងចំណោមសមាសភាពមួយ នៃសមាសភាព ក្នុងការអនុវត្ត តាមបែបស៊ីជម្រៅ គឺពូជនេះឯង។ ពូជនឹងផ្ដល់ឱកាសឲ្យយើង ដែលពីមុនពូជរបស់ យើង មួយហិកតា ធ្វើបានមួយតោនកន្លះ ទៅពីរតោនតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវ យើងទទួលបានទិន្នផលគួរសមនេះ គ្រាន់តែជាការរំលឹកខ្លះ ដើម្បីយើងបន្តទស្សន ទានរបស់យើង ជំរុញការស្រាវជ្រាវបច្ចេកទេស ជំរុញការដោះស្រាយទឹក ដើម្បីឲ្យ កសិកររបស់យើង ទទួលបានផលពីដី ១ ហិកតា ធ្វើបានតែម្ដងក្នុងមួយរដូវ។ យើងដោះស្រាយទឹក យ៉ាងម៉េច ឱ្យគាត់ធ្វើបានច្រើនដង ក្នុងមួយរដូវ ។ កាលពីមុន ពូជស្រូវរបស់យើង មានរយៈពេលវែង ប៉ុន្តែឥឡូវ ពូជស្រូវ រយៈពេលខ្លី អញ្ចឹង កសិកររបស់យើង មានឱកាសច្រើន ៕ V / N