ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញឲ្យពន្លឿនរៀបចំផែនការ និងការអនុវត្តគំនិតផ្ដួចផ្ដើម ប៉ូលសេដ្ឋកិច្ចទី៤ នៅភាគពាយ័ព្យ។
សម្តេចតេជោ បានបន្តថាៈ ត្រូវផ្សារភ្ជាប់នឹងច្រកមច្ឆា និងអង្ករ ដើម្បីកៀងគរ វិនិយោគក្នុង និងក្រៅប្រទេស មកចូលរួមជំរុញផលិតកម្ម ការកែច្នៃ និងការនាំចេញ កសិផល វារីវប្បកម្ម និងបសុសត្វ ទៅកាន់ទីផ្សារប្រទេសចិន និងអន្តរជាតិ។
សម្តេចតេជោ បានបន្តថាៈ ចំណុចនេះ ជាចំណុចដែលយើងត្រូវជំរុញនៅទិស ពាយ័ព្យរបស់យើង ឲ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ ក្នុងហ្នឹងមិនមែនគ្រាន់តែ សំដៅទៅលើត្រី និងអង្ករទេ ហើយត្រី ក៏មិនសំដៅទៅលើការចាប់ត្រី នៅបឹង ទន្លេសាបដែរ គឺយើងសំដៅទៅលើការជំរុញធ្វើវារីវប្បកម្ម នៅទីនោះ។
សម្តេចបានបន្តទៀតថាៈ បន្ថែមលើនោះ ផលិតផលនៅខាងនោះ គឺយើងមានទីផ្សារ របស់ចិន ដែលកំពុងតែចាប់ផ្ដើម ហើយនៅត្រង់ថា មៀនប៉ៃលិន ឬ ត្រង៉ែន ទាំង ប៉ៃលិន ទាំងបាត់ដំបង យើងមានទីផ្សារចិន ដែលយើងបានបើក ហើយមិត្តចិន បានផ្ដល់នូវភាពងាយស្រួល ក្នុងការនាំ ចេញត្រង់ទៅកាន់ប្រទេសចិនតែម្ដង។
សម្តេចតេជោ បានថ្លែងថាៈ “កុំភ្លេចថា ចិនមានប្រជាជន ១.៤០០ លាននាក់ ដែលមានតម្រូវការ ក៏ប៉ុន្តែគួរតែត្រូវយល់ មិត្តចិនជួយទិញអង្ករយើង កន្លងទៅ គឺជានយោ បាយជួយកម្ពុជាទេ កុំភ្លេចថា ចិនមានអង្ករគ្រប់គ្រាន់ ហើយមានបម្រុង ទុកប្រ មាណ ពាន់រយលានតោនទៀត។ សូមកុំភ្លេចថា ប្រទេសមួយនេះ គឺមាន”។
សម្តេចតេជោ បានបន្តថាៈ អ្វីដែលចិនខ្វះ គឺផ្លែមៀន ចេក និងផលិតផលមួយចំនួន ផ្សេងទៀត ដែលយើងត្រូវរកវិធីផលិត ឲ្យត្រូវនឹងស្តង់ដារ ដើម្បីអាចនាំទៅកាន់ទីផ្សារ ប្រទេសចិន ហើយផលិតផលមួយចំនួន នៅក្នុងទីនោះ ក៏យើងអាចនាំចេញទៅ ប្រទេសផ្សេងទៀត មិនមែនគ្រាន់តែតម្រង់ទៅកាន់មិត្តចិនទេ ។ ហេតុនេះហើយ បានជាយើងដាក់ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង ប៉ៃលិន ជាប៉ូល សេដ្ឋកិច្ចទី៤ ។ ហើយខ្ញុំសង្ឃឹមថា នឹងបង្កើតបានប៉ូលសេដ្ឋកិច្ចទី៥ នៅភូមិភាគ ឦសាន ដោយយកកសិ-ឧស្សាហកម្ម ធ្វើជាស្នូល មាន ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី អាចជាចំណុចដែលយើង ត្រូវរកវិធីជំរុញ ព្រោះយើងមានផលិតផល ភូមិមួយ ផលិតផលមួយ ប៉ុន្តែយើងដាក់ខេត្ត ដែលសំខាន់ៗ ដែលមានសក្ដានុពល សេដ្ឋកិច្ច ទៅជាមួយ៕ V / N