ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថាៈ មានមានអ្នកផ្តួចផ្តើមគំនិត ទៅគាំទ្រ ទៀ សីហា ធ្វើនាយករដ្ឋមន្ត្រី ។

សម្តេចតេជោ បានលើកឡើងថាៈ “ខ្ញុំសុំអភ័យទោស ចំពោះបណ្ដាបក្សនានា កុំវាយប្រហារថា ខ្ញុំដឹងលទ្ធផលទុកជាមុន ប៉ុន្តែយើងក៏អាចដឹងកម្លាំងគ្នាហើយ។ រាប់ទាំងមានមួយចំនួន គេផ្ដួចផ្ដើមគំនិតទៅគាំទ្រ ទៀ សីហា ឲ្យធ្វើនាយករដ្ឋមន្ត្រី ទៀតផង”។

សម្តេចតេជោ បានលើកឡើងថាៈ បើអញ្ចឹងខ្លួនក៏បានដឹងដែរ គ្រាន់ថា ធ្វើម៉េចកុំឲ្យ តែកូន ហ៊ុន សែន ទៅកុំឱ្យ ហ៊ុន ម៉ាណែត ទៅបានហើយ ។ អញ្ចឹងបានន័យថា ខ្លួនក៏ទទួលយកថា គណបក្សប្រជាជន នឹងឈ្នះហើយ ។

កាលថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលបែបនេះ គឺបន្ទាប់ពីសម្តេច បានថ្លែងពាក់ព័ន្ធ ការត្រៀមរៀបចំឲ្យបានហ្មត់ចត់ នូវផែនការជ្រើសរើស និងចាត់បញ្ជូនមន្ត្រីកសិកម្ម ទៅតាមឃុំ សង្កាត់ ទូទាំងប្រទេស ឲ្យបានឆាប់បំផុត បន្ទាប់ពីការបង្កើតរាជរដ្ឋាភិ បាល នីតិកាលទី៧ នៃរដ្ឋសភានេះ គឺជាគោលនយោបាយ ដែលគណបក្សប្រជាជន បានអនុម័ត សម្រាប់ទ្រទ្រ ង់បច្ចេកទេសកសិកម្ម ជូនប្រជាជន នៅតាមជនបទ សម្រាប់អាណត្តិថ្មី ក្រោយទទួលបានជ័យជំនះក្នុងការបោះឆ្នោត នៅពេលខាងមុខ។

សម្តេចតេជោ បានបន្តថាៈ អ្នកបច្ចេកទេសកសិកម្ម នឹងក្លាយជាជនបង្គោលនៅមូល ដ្ឋានផ្ទាល់ ដើម្បីដោះស្រាយបញ្ហាប្រឈម បានទាន់ពេលវេលា ជូនកសិករ។

សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថាៈ ប៉ុន្តែបើគណបក្សប្រជាជន មិនឈ្នះ ក៏យើងមិនអនុវត្ត នូវគោលការណ៍នេះដែរ។ ប៉ុន្តែសម្តេចសង្ឃឹមថា ប្រជាពលរដ្ឋ គាំទ្រផ្ដល់ការទុកចិត្ត ជូនគណបក្ស ប្រជាជន ដឹកនាំប្រទេសបន្តទៅទៀត ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍ ៕ V / N