ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្នុង ខែ មីនា ឆ្នាំ ២០២៣អង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យប្តឹង៤៩និងមានមន្រ្តីប្រកាសទ្រព្យសម្បត្តិ និងបំណុល៤៧៥នាក់។ការបញ្ចេញឱ្យដឹងនេះធ្វើឡើងក្នុងសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលបានរៀបចំឡើងនារសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣នេះ។


សេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថា សម្រាប់ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងខែមិនាឆ្នាំ ២០២៣មានមន្រ្តីចំនួន ៤៧៥ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៣៩៩ នាក់។
ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថាក្រៅពីការប្រកាសទ្រព្យសម្បត្តិនៅក្នុងខែដដែលនេះប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏បាន សម្រេចបើក មើលឯកសារទ្រព្យសម្បត្តិ និងបំណុល តាមសំណូមពរស៊ើបអង្កត ចំនួន២ ករណីផងដែរ។
ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថាសម្រាប់ ពាក្យប្ដឹងក្នុងខែនេះមាន ចំនួន សរុប៤៩ ពាក្យប្ដឹង។
អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងបន្ថែមថាក្នុងខែដដែលនេះ អង្គភាពមួយនេះក៏បានបំពេញការងារសម្រេចជាច្រើនទៀតក្នុងនេះរួមដូចជា ចុះផ្សព្វផ្សាយអំពីច្បាប់បាន១ វគ្គដែលជាការផ្សព្វផ្សាយស៊ីជម្រៅ និង ដើម្បីបញ្ចប់ពាក្យប្ដឹងនៅសាលាមស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានអ្នកពាក់ព័ន្ធចូលរួមចំនួន ១១១ នាក់។ក្រៅពីនេះនេះអង្គភាពប្រឆាំងអំពើពុករលួយក៏បាន ចុះសង្កេតការណ៍ប្រឡងជ្រើសរើសនិស្សិតចូលសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខា ភិបាល ឃើញថាការប្រឡងបានដំណើរការដោយត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។ ការចុះសង្កត ការណ៍លទ្ធកម្មសាធារណៈមានចំនួន ១៦៧ គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ៥៤ អង្គភាព។ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចាត់កម្លាំងជំនាញចុះពិនិត្យ វាស់វែងសាឡង់ដឹកខ្សាច់នៅខេត្តកណ្តាល និងខេត្តព្រៃវែង ជូនក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ៕ P / N