ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថាៈ “គ្រាប់ស្វាយចន្ទីស្រុកខ្មែរយើង ស៊ីវាមិនអស់ទេ ស៊ីដល់ងាប់មនុស្ស ទៀត ក៏មិនអស់ដែរ ព្រោះវាច្រើនពេក”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាៈ ត្រូវរួមគ្នាអនុវត្តគោលនយោបាយជាតិ ស្ដីពី ស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជា ទៅជាអធិរាជចន្ទី ស្របគោលដៅនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យតួនាទីរបស់ខ្លួន និងអនុវត្តការងារប្រកបដោយសហ ថាមពល ពោលគឺ ស្ថិតក្នុងជីវភាព នៃប្រព័ន្ធតួអង្គតែមួយ ដែលការអនុវត្តការងារ ត្រូវមានកិច្ចសហការជិតស្និទ្ធ អនុវត្តកិច្ចការព្រមគ្នា មានសកលភាព ជាមួយគ្នានឹង មានការទទួលខុសត្រូវខ្ពស់ ។ ជាក់ស្ដែង ការក្តាប់បាននូវបញ្ហាប្រឈមរបស់កសិករ និងផលិតករ ជាអាទិ៍ កង្វះទុនវិនិយោគ និងកង្វះបច្ចេកទេស និងត្រូវដោះស្រាយឲ្យ ទាន់ពេលវេលា ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផ្ទាល់ និងធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម។
សម្តេច បានបន្តថាៈ ការវិនិយោគលើការបើកទីផ្សារចន្ទីកម្ពុជា ទៅបរទេស តាមរយៈ ការផ្សព្វផ្សាយ បង្ហាញផលិតផលនានា ត្រូវអនុវត្តដោយក្រសួងពាណិជ្ជកម្ម និង ការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស ដោយឡែក ពាក់ព័ន្ធការនាំស្វាយចន្ទី ទៅប្រទេសក្រៅ ។
សម្តេច បានបន្តថាៈ ព្រោះសព្វថ្ងៃនេះ បើយើងពិនិត្យអំពីតួលេខ គឺយើងដើរផុតពី ប្រទេសកូឌីវ័រទៅហើយ ដែលប្រទេសកូឌីវ័រ មានត្រឹមតែ មួយលាន មួយសែនតោន ប៉ុណ្ណោះ ។ ហើយយើងមានដល់មួយលានមួយសែនប្រាំបីម៉ឺនតោនរួចទៅហើយ។ ឥឡូវនេះ ផ្ទៃដីដាំដុះ ដែលមិនទាន់ទទួលបានផល ក៏កំពុងកើនឡើង ហើយប្រសិន បើយើង មានការកែច្នៃបានល្អ ការបង្វិលទុនបានល្អ គឺផលិតផលរបស់យើង វានឹងកើនឡើង។ ប៉ុន្តែត្រូវធ្វើការឲ្យបានច្រើន វាមិនមែនត្រឹមតែ បញ្ហាដាំដុះហើយ វាចប់រឿងទេ។ ដាំដុះហើយ ត្រូវបន្តកែច្នៃៗហើយ វាត្រូវ ការទីផ្សារ។
សម្តេច បានថ្លែងថាៈ “ស្រុកខ្មែរយើង ស៊ីវាមិនអស់ទេ ស៊ីដល់ងាប់មនុស្សទៀត ក៏មិនអស់ដែរ ព្រោះវាច្រើនពេក “។ អញ្ចឹងទេ ស្វាយចន្ទី មានតម្រូវការ នៅលើពិភព លោក។ ប្រទេសវៀតណាម និង ឥណ្ឌា គឺជាប្រទេស ដែលចែកចាយគ្រាប់ស្វាយចន្ទី ច្រើនជាងគេ នៅលើពិភពលោក ។ ក៏ប៉ុន្តែប្រទេសទាំងពីរនេះ គឺនាំវត្ថុធាតុដើម ពីក្រៅប្រទេស មកកែច្នៃ ដើម្បីនាំចេញតែប៉ុណ្ណោះ ។ ឯយើងមានវត្ថុធាតុដើម ដែលកសិករយើងដាំ អញ្ចឹងត្រូវជំរុញសមត្ថភាព នៃការកែច្នៃ ដោយពង្រឹងនូវការ ស្រាវជ្រាវ ការវេចខ្ចប់ ឲ្យបានត្រឹមត្រូវ ក៏ប៉ុន្តែអ្វីដែលជាកង្វល់ គឺជាទុន ហើយសង្ឃឹម ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងធនាគារជាតិ និងធ្វើកិច្ច ការងារនេះ។
សម្តេច បានបន្តថាៈ សម្តេចបានឃើញរបាយការណ៍មួយថា បើបន្ថែមទុនតែ ៦ លានដុល្លារទៀត គឺយើងអាចបាន ១លាន ១ពាន់តោន ថែមទៀត គ្រាប់ចន្ទីកែច្នៃ។ ដូច្នេះយើងត្រូវរកវិធីដោះស្រាយទុន ព្រោះយើងនឹងទម្លាក់ទុន សម្រាប់ស្រូវចំនួន ១០០ លានដុល្លារ បន្ថែមទៀត សម្រាប់ទីផ្សារស្រូវ នៅពេលខាងមុខ។ ប៉ុន្តែអានេះ គឺយើងត្រូវទម្លាក់ទុនប៉ុន្មាន គឺយើងត្រូវធ្វើការផ្សាភ្ជាប់អាហ្នឹង ដើម្បីធានាថា អ្វីដែល យើងបានធ្វើអំពីគោល នយោបាយស្វាយចន្ទី ដែលយើងបានអនុម័ត កន្លងទៅ ឲ្យវាបានជោគជ័យ ហើយក្លាយទៅជាអ្នកផ្គត់ផ្គង់ពិតប្រាកដ ជាមួយនឹងគោលដៅ ដែលយើងត្រូវចេញ ដូច្នេះចាប់ផ្ដើមពីការដាំដុះមក ដល់ការកែច្នៃ ការផ្គត់ផ្គង់ទៅកាន់ ទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារខាងក្រៅ បើមិនអញ្ចឹង វានឹងកកកុញនៅក្នុង ប្រទេស ។
ចំណុចនេះ សម្តេចក៏បានបញ្ជាក់ផងដែរថា ត្រូវទុកឲ្យទីផ្សារ កាត់សេចក្តីក្រឹត្យក្រម សេដ្ឋកិច្ចទីផ្សារ គឺដូច្នេះឯង តិចថាដល់ពេលឯងចេះកែច្នៃ បែរជាហាមឃាត់កសិករ មិនឲ្យលក់ទៅឲ្យប្រទេសនេះ ឬប្រទេសនោះ ដែលមកទិញក្នុងប្រទេសយើង។ អានោះមិនមែនជាសេដ្ឋកិច្ចទីផ្សារទេ។ សេដ្ឋកិច្ចផ្សារ គឺបានសេចក្តីថា អ្នកណាឲ្យថ្លៃ ខ្ពស់ គឺលក់ឱ្យអ្នកហ្នឹង។ កុំមានភាពផ្ដាច់មុខ ហើយក៏មានរបាំងពាណិជ្ជកម្ម ដែលយើងស្ថិតនៅក្នុងក្របខណ្ឌ ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលត្រូវអនុវត្ត ឲ្យបានត្រឹមត្រូវ ។ ទី២.ក្របខណ្ឌអាស្តារកប់។ ទី ៣ យើងនៅក្នុង ក្របខណ្ឌអាសិប។ ដូច្នេះត្រូវគោរពក្របខណ្ឌហ្នឹង បើយើងបិទបម្រាមមិនឲ្យនាំចេញ គឺបានសេចក្តីថា យើងសម្លាប់កសិករខ្លួនឯង ព្រោះកសិករ ត្រូវការរកទីផ្សារ ហើយ ប្រសិនជាយើង ហាមឃាត់ ហើយបិទកសិករ គឺបានន័យថា យើងសម្លាប់កសិករតែ ម្ដង ។ អញ្ចឹងទេ ភាពប្រកួតប្រជែងសេដ្ឋកិច្ច នៅទីនេះ គឺមិនមែនដាក់កម្រិតកំណត់ ថ្លៃទេ។ លើកលែងតែការធ្វើកសិកម្ម តាមកិច្ចសន្យាដែលយើងត្រូវតែគោរព៕ V / N