ថ្ងៃទី​១៧ ខែកក្កដា ២០១៨

1366
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មានការ​គិត​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ឃើញថា​ទោះ ជា​ថ្ងៃ​ល្អ​មធ្យម​ពិតមែន​ប៉ុន្តែ​ក៏​តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។ លោកអ្នក​មានរឿង​ស្មុគស្មាញ​ច្រើន​ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​ក៏​តែង​មិនបាន​ដូច​គាប់​បំណង​ប៉ុន្មាន​ដែរ​។ ចំណែក​អ្នក​ប្រកបរបរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ងាយ​កើតរឿង​រាវ​ជម្លោះ​វិ​វាទ​ណាស់​គប្បី​ប្រយ័ត្នប្រយែង ។​

​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការចុះហត្ថលេខា​រឿង​សំខាន់​ឬ​ធ្វើ​អ្វីមួយ​ធំដុំ​ពី ព្រោះថា​ងាយ​ភ្លាំងភ្លាត់​និង​កើត​បញ្ហា​នាពេល​ក្រោយ​វិញ​។ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​នៅថ្ងៃនេះ​ដែរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់ ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែងមាន​ស​ង្ឃឺ​ម​ច្រើន​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​នា ពេល​ក្រោយ​វិញ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទ្រព្យ​សំណាង​បាន​ឡើង​ខ្ពស់ ដូចនេះ​លោកអ្នក អាច​ប្រកប​របរ​រកស៊ី​ជួញដូរ​ឬ​បើកមុខ​របរ​ថ្មី​មាន​ភាព​គាប់ប្រសើរ​ព្រោះថា​ផ្លែផ្កា​ដែល​ហុច​ឱ្យមក វិញ​តែង​មានការ​ធំធាត់​ជា​បណ្តើរៗ​ជានិច្ច​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ពិភាក្សា​សម្រាប់​ការរៀបចំ​គ្រួសារ​ហើយ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ថ្មីៗ​ពីព្រោះថា​តែង​ផ្តល់ ជា​ផល​មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន​ហើយ​នាំ​ជួប ស្ថានភាព​លំបាក​នៅ​គ្រា​ខាងមុខ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ហើយ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​កម្រិត​ត្រឹម​មធ្យម ប៉ុន្តែ​រាល់​ការ ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​និង​ទទួលផល​មកវិញ​លឿន​ផង​។ ការរស់នៅ​លោកអ្នក​អាច​ជួប នូវ​អ្វី​ថ្មីៗ​ដែល​ចូលមក​ដំណើរ​ជីវិត​ថែមទៀត​។ ចំណែក​ការប្រកប​ការងារ​ឃើញថា​ទោះ​ធ្វើ​អ្វី​ក៏​តែង ហុច​ផល​មកវិញ​ជា​សន្សឹមៗ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​លូតលាស់​យឺត បន្តិច​ប៉ុន្តែ​ក៏មាន​ភាព​សុខដុម​គួរសម​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​យាយី​ពី​អ្នកដទៃ​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​សម្ពាធ​ច្រើន​បន្តិច ហើយ​កិច្ចការងារ​មួយចំនួន ស្រាយ​មិន​ចេញ​ទៀតផង​។ លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ស​ម្រ​ច​ជោគជ័យ​ការងារ​មួយចំនួន​ទៅ រួច​។ អ្នក​អាជីវករ​ថ្ងៃនេះ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង ត្រជាក់ចិត្ត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​បញ្ហា​តូចធំ​បាន​ចៀស ឆ្ងាយ ហើ​ទោះ​ធ្វើ​អ្វី​ក៏​មានការ​ធូរស្បើយ​ផ្លូវចិត្ត​ផងដែរ​។ លោកអ្នក​អាច​សម្រេចចិត្ត​តូចធំ​បាន​ដោយ តែង​ជួប​ភាពជោគជ័យ​ត្រឡប់មកវិញ​។​ក្រៅពីនេះ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ឬ​ចេញទៅ​ប្រកប​ជំនួញ​ជួញដូរ​ផ្លូវ​ឆ្ងាយ​តែង​អាច​ប្រមូល​នូវ​ផល​កម្រៃ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ចំពោះ​បុរស​ការធ្វើ ដំណើរ​ផ្លូវ​ឆ្ងាយ​ពុំគប្បី​ឈ្លក់​វង្វេង​នឹង​គ្រឿង​ស្រវឹង​ឬ​ឈ្លក់​នឹង​បញ្ហា​លោភលន់​អ្វីមួយ​ពីព្រោះថា​ផល អាក្រក់​នោះ​ក៏មាន​នៅឡើយ​នាំឱ្យ​អ្វីៗ​ដែល​ល្អ​សោះនឹង​ប្រែជា​អាក្រក់​វិញ ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ការចង់​រៀបចំ​ជីវិត​គ្រួសារ​តែងមាន ភាព​គាប់ប្រសើរ​និង​ជឿនលឿន​ទៅមុខ ៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការប៉ះទង្គិច​ផ្លូវចិត្ត​ខ្លះៗ​កើតឡើង​ធ្វើឱ្យ​មិនសូវ​សុខ ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។ លោកអ្នក​ត្រូវមាន​ចិត្ត​ត្រជាក់​និង​អត់ធ្មត់​ពីព្រោះថា​អាច​ហុច​ផល​ហួស​ពី ការ​គិតទុក​ទៅទៀត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់ អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់ គ្នា​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥត ឈប់ឈរ​តែប៉ុណ្ណោះ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​មិនសូវ​រលូន​ល្អ​ប៉ុន្មាន​ទេ ពិសេស​ធ្វើ​ច្រើន​បែរជា ខុស​ច្រើន​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​ការលំបាក​ក្នុង​ការរក ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ច្រើន​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ទទួលរង​ការប៉ះទង្គិច​បន្តិចបន្តួច​យាយី ហើយ​ពិសេស ធ្វើ​មិន​សម្រេច​ដល់​គោលដៅ​ថែមទៀត​។​ក្រៅពីនេះ​ការប្រកប​ការងារ​ងាយ​ទទួលរង​ការកកស្ទះ ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ ងាយ​រងគ្រោះ​ជាង​សព្វមួយដង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ទាំង​នៅក្បែរ​ខ្លួន​ឬ​ពី​ចម្ងាយ​ផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​លោកអ្នក​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​ជាក់​ជាពុំខាន​។ ការរស់នៅ​មាន​ភាព​សុខដុម និង​មនុស្សអាណិត​ស្រឡាញ់​ចូលចិត្ត​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចម្រើន​លូតលាស់​និង​កំពុងបើកទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕

ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ ការប្រកប​ការងារ​រ​បស់​លោកអ្នក​នៅថ្ងៃនេះ​ជួប​នូវ​ភ័ព្វសំណាង​បន្តិច​ពីព្រោះ ថា​តែង​ត្រូវ​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​និង​អាច​ប្រគល់​ការងារ​សំខាន់ៗ​ឱ្យធ្វើ​ថែមទៀត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយៈពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​កើត រឿង​ឈានដល់​ការបែកបាក់​នៅ​ថ្ងៃ​ណាមួយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម