ជម្លោះ រុស្ស៊ី -អ៊ុយក្រែន បាន អូស បន្លាយ ជាយូរមកហើយ ប្រទេស មួយចំនួន ដែល មាន ប្រទេស ចិន និង ប្រេស៊ីល ជា តំណាង បាន បង្ហាញ ពី ឆន្ទៈ របស់ ពួកគេ ក្នុង ការ ដើរតួ ជា “អ្នក សម្រុះសម្រួល ” ដើម្បី ជំរុញ បញ្ចប់ ជម្លោះ នេះ តាម រយ : ការផ្សះផ្សា និង ការចរចា ។ លោក ប្រធានាធិបតី ប្រេស៊ីល Luiz Inacio Lulada Silva បាន ថ្លែង ក្នុង បទសម្ភាសន៍ ផ្តាច់ មុខ ជាមួយ ទូរទស្សន៍ 247 នៅមុន ថ្ងៃ ចេញដំណើរ ទស្សនកិច្ច ផ្លូវរដ្ឋ របស់ លោក ទៅកាន់ ប្រទេស ចិន ពី ថ្ងៃទី 26 ដល់ ថ្ងៃទី 31 ខែមីនា ដោយ លោក បាន បង្ហើប ថា កិច្ចការ សំខាន់ បំផុត ក្នុង ដំណើរ ទស្សនា កិច្ច លើក នេះ គឺ លោក នឹង ពិភាក្សា ជាមួយ ប្រទេស ចិន អំពី ស្ថានភាព ជម្លោះ រុស្ស៊ី -អ៊ុយក្រែន និង ជំរុញ ឲ្យ មាន ការចរចា សន្តិភាព ។ លោក Lula បាន សង្កត់ធ្ងន់ ថា ប្រទេស ចិន គឺជា មហាអំណាច ដ៏ សំខាន់ មួយ ដែល មាន សមត្ថភាព ដើម្បី ចូលរួម ក្នុង កិច្ច សន្ទនា យ៉ាង ម៉ឺងម៉ាត់ ជាមួយ សហរដ្ឋអាមេរិក ចំពោះ ស្ថានភាព បច្ចុប្បន្ន នៅក្នុង ប្រទេស រុ ស្ស៊ី -អ៊ុយក្រែន ត្រូវ ស្វែងរក “អ្នក ផ្សះផ្សា ” ដូច ប្រទេស ចិន ខ ណ : ដែល សហរដ្ឋអាមេរិក មិន ខ្វល់ អំពី សន្តិ សុខ ហើយ រហូតមកដល់ ពេលនេះ អាមេរិក បាន និង កំពុង រួមគ្នា ជាមួយ អឺរ៉ុប ជួយ ផ្ដល់ សព្វាវុធ ដល់ អ៊ុយ ក្រែ ន ។

ដូចជា ចិន ឥណ្ឌា ប្រេស៊ីល និង ប្រទេស “អព្យាក្រឹត ” ផ្សេងទៀត ដើម្បី ជួយ ដោះស្រាយ ជម្លោះ រុស្ស៊ី និង អ៊ុយក្រែន តាម រយ : ការចរចា ដោយសន្តិវិធី ។ ទូរទស្សន៍ ប្រេស៊ីល GloboTV ដែល រាយការណ៍ អំពី ព័ត៌មាន លម្អិត នៃ ដំណើរ ទស្សនកិច្ច របស់ លោក Lula ទៅកាន់ ប្រទេស ចិន កាលពីប៉ុន្មានថ្ងៃមុន ដោយ បាន ឲ្យដឹង ថា ដំណើរ ទស្សនកិច្ច របស់ លោក Lula ក៏ មាន បំណង អញ្ជើញ ប្រទេស ចិន ឱ្យ ចូលរួម ក្នុង គំនិត ផ្តួ ច ផ្តើ ម បង្កើត ក្រុម អន្តរ រដ្ឋ ដែល អាច បញ្ចប់ ជម្លោះ រង រុស្ស៊ី និង អ៊ុយក្រែន ដោយ ការផ្សះផ្សា និង ជំរុញ ការចរចា ដោយសន្តិវិធី ។ នៅ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ នេះ ប្រទេស ចិន បាន ចេញផ្សាយ ឯកសារ (ជំហរ របស់ ចិន លើ ដំណោះស្រាយ នយោបាយ អំពី វិបត្តិ អ៊ុយក្រែន ដែល ទទួល បាន ការចាប់អារម្មណ៍ យ៉ាង ខ្លាំង ពី សហគមន៍ អន្តរជាតិ ។ ទាក់ទិន នឹង បញ្ហា វិបត្តិ អ៊ុយក្រែន ភាគី ចិន តែងតែ អនុវត្ត តាម កម្ម វិ ត្ថុ និង គោលការណ៍ នៃ ធម្មនុញ្ញ អង្គការ សហប្រជាជាតិ ប្រកាន់ខ្ជាប់ នូវ ជំហរ ប្រកបដោយ សត្យានុម័ត និង យុត្តិធម៌ ជំរុញ កិច្ចចរចា សន្តិភាព យ៉ាងសកម្ម ធ្វើ សេចក្តី សម្រេចចិត្ត ពី គោលជំហរ របស់ ខ្លួន ដោយ ផ្អែកលើ ភាព ត្រូវ និង ខុស នៃ បញ្ហា ហើយ ត ង តែ ឈរ នៅ ម្ខាង នៃ សន្តិភាព ម្ខាង នៃ កិច្ច សន្ទនា និង ម្ខាង នៃ ភាព ត្រឹមត្រូវ ជា ប្រវត្តិ សា ស្រ្ត យ៉ាង ម៉ឺងម៉ាត់ ។ ទាំង រុស្ស៊ី និង អ៊ុយក្រែន មាន អាកប្បកិរិយា វិជ្ជមាន ចំពោះ “សំណើ របស់ ចិន ” ។ ក្រសួងការបរទេស រុស្ស៊ី បាន ធ្វើការ វាយតម្លៃ ខ្ពស់ ចំពោះ ឯកសារ ខាងលើ នេះ ដោយ សង្កត់ធ្ងន់ លើ ឆន្ទៈ របស់ ភាគី រុស្ស៊ី ក្នុង ការ សម្រេច ឲ្យ បាន នូវ គោលដៅ របស់ ខ្លួន តាម រយះ ការចរចា នយោបាយ ។ លោក Zelensky ប្រធានាធិបតី អ៊ុយក្រែន ក៏បាន ចាត់ទុកថា ប្រទេស ចិន កំពុង បញ្ជូន “សញ្ញា វិជ្ជមាន ” ហើយ បាន បង្ហាញ ពី ឆន្ទៈ របស់ លោក ក្នុង ការពិចារណា លើ ខ្លឹមសារ មួយចំនួន ក្នុង “សំណើ របស់ ចិន ” ។ យោង តាម ការ ផ្សព្វផ្សាយ របស់ គេហទំព័រ របស់ ក្រសួងការបរទេស លោក ប្រធានាធិបតី Lula ន ដល់ ថ្ងៃទី សាធារណរដ្ឋ សហព័ន្ធ ប្រេស៊ីល នឹង បំពេញ ទស្សនកិច្ច ផ្លូវរដ្ឋ នៅ ប្រទេស ចិន ចាប់ពី ថ្ងៃទី ២៦ ៣១ ខែមីនា ។ ដំណើរ ទស្សនកិច្ច នេះ នឹង ជា ដំណើរ ទស្សនកិច្ច លើកដំបូង របស់ លោក Lula ទៅកាន់ ប្រទេស ចិន បន្ទាប់ពី បាន ចូលកាន់ តំណែង ជា ប្រធានាធិបតី ប្រេស៊ីល ម្ដងទៀត នៅក្នុង ខែមករា ឆ្នាំ នេះ ហើយនឹង ក្លាយជា ដំណើរ ទស្សនកិច្ច ផ្លូវរដ្ឋ លើក ទីបី របស់ លោក ទៅកាន់ ប្រទេស ចិន បន្ទាប់ពី ឆ្នាំ ២០០៤ និង ឆ្នាំ ២០០៩ ។ យោង តាម ការណែនាំ របស់ ក្រសួងការបរទេស ប្រេស៊ីល គណៈប្រតិភូ របស់ លោក Lula ដែល អញ្ជើញ ទៅ បំពេញ ទស្សនា កិច្ច នៅ ប្រទេស ចិន មាន ចំនួន រហូតដល់ ២៤០ នាក់ ដែល រួមមាន សហគ្រិន មកពី វិ ស័ យ នានា ហើយ អមដំណើរ ដោយ សមាជិកសភា ប្រេស៊ីល អភិបាល រដ្ឋ និង រដ្ឋមន្ត្រី មួយចំនួន ធំ ។ មន្ត្រី ប្រេស៊ីល ម្នាក់ បាន ឲ្យដឹង ថា ចំនួន សហគ្រិន ដែល នឹងអាច អមដំណើរ ទៅ បំពេញ ទស្សនា កិច្ច នៅ ប្រទេស ចិន គឺ “ មាន ចំនួន តិច មិនអាច បំពេញ គ្រប់ តាម តម្រូវការ ” នៅតែ មនុស្ស ជាច្រើន កំពុង ស្នើសុំ ការ ចូលរួម ។ ដោយសារ ប្រទេស ចិន ជា ដៃគូ ពាណិជ្ជកម្ម រយ : ពេល វែង ដ៏ ធំ បំផុត របស់ ប្រេស៊ីល រដ្ឋាភិបាល ប្រេស៊ីល ក៏ សង្ឃឹមថា ទស្សនា កិច្ច លើក នេះ នឹង ផ្តោ ត លើ ការ ស្វែងរក វិនិយោគ និង ការ ធ្វើ ពិពិធ កម្ម ទំនាក់ ទំនង ពាណិជ្ជកម្ម ទ្វេភាគី រវាង ប្រេស៊ីល និង ចិន ដែល រំពឹង ថា នឹង មានការ ចុះហត្ថលេខា លើ កិច្ច ព្រម ព្រៀង ចំនួន ២០ ពាក់ព័ន្ធ ក្នុង វិស័យ ផ្សេងៗ ហើយ ចំនួន កិច្ចព្រមព្រៀង អាច នឹង ច្រើនជាង នេះ ទៀត ៕