​ជនជាតិ​ចិន​ទៀតហើយ​បាញ់​ផ្អើល​ពេញ​ហាង​រងរបួស​ធ្ងន់​ស្រាល​៤​នាក់​

1030
ចែករម្លែក

​ព្រះសីហនុៈ​មានការ​ភ្ញាក់ផ្អើល​មួយ ដោយ​សមត្ថកិច្ច​បានឱ្យ​ដឹងថា កាល​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ មាន​ករណី​ផ្ទុះអាវុធ​បាញ់ប្រហារ​គ្នា​កើតឡើង​ត្រង់ចំណុច​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ បណ្តាលអោយ​ជនរងគ្រោះ​ជា​ជនជាតិ​ចំនួន​៤​នាក់​រងរបួស ។

​ជនរងគ្រោះ​ទាំង​៤​មានឈ្មោះ ៖1-​ឈ្មោះ Zhang kun ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ទេសចរណ៍​ត្រូវ​២​គ្រាប់​ត្រង់​ភ្លៅ​ខាងស្តាំ​។​2-​ឈ្មោះ Yang huaihua ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ទេសចរណ៍​ត្រូវ​១​គ្រាប់ ត្រង់​ជង្គង់​ខាងស្តាំ និង​បែក​ចុង​ម្រាម​ខាងស្តាំ​។​

3-​ឈ្មោះ Yang junqing ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​មុខរបរ​ទេសចរណ៍ ត្រូវ​៣​គ្រាប់​ត្រង់​ភ្លៅ​ធ្វេ​ង​១​គ្រាប់​និង​កំភួនជើង​ខាង​ធ្វេ​ង​១​គ្រាប់​និង ភ្លៅ​ស្តាំ​១​គ្រាប់​។​
4-​ឈ្មោះ Liu Wei min ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​មុខរបរ​ទេសចរណ៍ ត្រូវ​២​គ្រាប់ ត្រង់​ភ្លៅ​ស្តាំ​ទាំង​២​។ ជនរងគ្រោះ​ទាំងអស់​ស្នាក់នៅ សណ្ឋាគា​ខ្សាច់មាស​។

​ចំណែក​ជនបង្ក​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ដោយ​ក្រោយពី​ការបាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ​រួចមក បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​
​ករណីនេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/​

​ជនជាតិ​ចិន​ទៀតហើយ​បាញ់​ផ្អើល​ពេញ​ហាង​រងរបួស​ធ្ងន់​ស្រាល​៤​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម