ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោក ម៉ាក ហ្សាក់ឃើបឺក និងភរិយាអាយុ ៣៨ ឆ្នាំ ព្រីសស៊ីលឡា (Priscilla) បានស្វាគមន៍កូនទីបីរបស់ពួកគេជាមួយគ្នា។
ស្ថាបនិកក្រុមហ៊ុន Meta បានប្រកាសដំណឹងដ៏រីករាយនេះនៅលើវេទិកា Instagram ផ្ទាល់ខ្លួនរបស់គាត់កាលពីព្រឹកថ្ងៃសុក្រទី២៤មីនា។
បុរសវ័យ ៣៨ ឆ្នាំរូបនេះបានសរសេរថា កូនទីបីរបស់ពួកគេគឺជាកូនស្រី ដែលពួកគេដាក់ឈ្មោះថា អូរ៉េលីយ៉ា ចាន់ ហ្សាក់ឃើបឺក (Aurelia Chan Zuckerberg)។
បុរសកើតនៅញូវយ៉ករូបនេះបានសរសេរថា “សូមស្វាគមន៍មកកាន់ពិភពលោក អូរ៉េលីយ៉ា ចាន់ ហ្សាក់ឃើបឺក! អ្នកជាពរជ័យតូចល្អិតមួយ”។
លោកម៉ាក ដែលបានបញ្ឈប់បុគ្គលិក Meta ១០.០០០ នាក់នៅដើមខែនេះ ត្រូវគេមើលឃើញថាកំពុងសើចដាក់ទារិកា ហើយប្រពន្ធរបស់គាត់ឃើញនៅក្នុងរូបភាពទីពីរ កំពុងបីអូរ៉េលីយ៉ានៅលើដើមទ្រូងរបស់នាង ខណៈនាងនៅកំពុងដេកលើគ្រែមន្ទីរពេទ្យនៅឡើយ។
ពួកគេមានកូនស្រីពីរនាក់ទៀតឈ្មោះ ម៉ាស៊ីម៉ា (Maxima) អាយុប្រាំពីរឆ្នាំ កើតនៅខែធ្នូ ឆ្នាំ ២០១៥ និងឈ្មោះ អូហ្គឺស (August) អាយុប្រាំឆ្នាំកើតនៅខែសីហា ឆ្នាំ ២០១៧៕
កូនស្រីទីបីរបស់ហ្សាក់ឃើបឺកនិងព្រីសស៊ីលឡា មានឈ្មោះថា អូរ៉េលីយ៉ា ចាន់ ហ្សាក់ឃើបឺក