ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី៨ នៅខេត្តព្រះសីហនុ ត្រូវបានរៀបចំឡើងវិញ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ នៅឆ្នេរអូរឈើទាល។

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើនអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម បានមានប្រសាសន៍ថាៈ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី៨ នេះ ត្រូវបានរៀបចំឡើងវិញ ក្រោយខកខានរយៈពេល ឆ្នាំ។

គោលបំណងចម្បង នៃព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិនេះ គឺដើម្បីអបអរសាទរដល់ដំណើរឆ្ពោះទៅរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣ ព្រមទាំងគោលដៅ ប្រចាំឆ្នាំរបស់ NOCC ដើម្បីគាំទ្រ និងជំរុញវិស័យទេសចរណ៍ បរិស្ថានបៃតង ភាពស្រស់ស្អាតនៃតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ព្រមទាំងស្វែងរកថវិកា ដើម្បីបរិច្ចាគដល់ការងារ សប្បុរសធម៌។

មកទល់ពេលនេះ មានការចុះឈ្មោះចូលរួមរត់ប្រណាំង បានប្រមាណ .០០០ នាក់ហើយ ស្របពេលគណៈកម្មការរៀបចំទិវាកីឡានេះ កំពុងត្រៀមឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឲ្យដំណើរការរត់ប្រណាំងអន្តរជាតិ នៅតំបន់ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុដំណើរការដោយរលូន និងផ្តល់ភាពកក់ក្តៅ ដល់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ។

ក្នុងចំណោមអ្នកចុះឈ្មោះប្រមាណ .០០០ នាក់ គឺមានអ្នករត់អន្តរជាតិ ជាង ១០០ នាក់ មកពី ២៤ ប្រទេស ក្នុងនោះ ប្រទេសដែលចូលរួមច្រើនជាងគេ គឺមាន ចិន ថៃ និងម៉ាឡេស៊ី។

ទិវារត់ប្រណាំងនៅតំបន់ឆ្នេរដ៏ស្រស់ស្អាត គឺយើងមានគោលដៅច្បាស់លាស់ ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យមកកម្ពុជាកាន់តែច្រើន ជាពិសេសគឺគោលដៅទេសចរណ៍ក្នុងស្រុក។ នេះជាបន្តនិរន្តរភាព ក្នុងការរៀបចំឡើងវិញ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡា តាមរយៈការរត់ប្រណាំងមហាជន ដើម្បីសប្បុរសធម៌ បរិស្ថាន និងការផ្សព្វផ្សាយបន្ថែមដល់គុណតម្លៃ ដល់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោក សែម ផល្លា នាយកចាត់ការទូទៅ ទិវារត់ប្រណាំងអន្តរជាតិ នៅកម្ពុជា បានបញ្ជាក់ដែរថាៈ សម្រាប់វិញ្ញាសាដាក់ឲ្យប្រកួត ក្នុងទិវារត់ប្រណាំង នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ នាដើមខែមេសា ឆ្នាំ២០២៣ ឆាប់ៗនេះ មាន វិញ្ញាសា គឺរត់ពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ៕/V-PC