​ផ្លូវជាតិ​លេខ​៤​ត្រូវបាន​កាត់ផ្តាច់​ដោយ​ទឹកជំនន់​នៅ​ព្រឹក​នេះ​

1354
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ជំនន់​ទឹកភ្លៀង​បាន​ជន​លិច​ផ្លូវជាតិ​លេខ​៤​នៅ​ម៉ោង​៥,៣០​ព្រឹក​ថ្ងៃទី​១៧​កក្កដា​ឆ្នាំ​២០១៨​នេះ​នៅ​ចំណុច​ស្ពាន​អូរ​គគីរ​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ​ស្ថិតនៅ​ភូមិ​ស្ទឹងច្រាល​ឃុំ​អូ​បាក់រទេះ​ជំនន់​ទឹកភ្លៀង​បាន​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​១០៦,១០៧​។

​ពេលនេះ​ទឹកបាន​ហូរ​កាត់​ស្ពាន​ប្រហែល​១០០​ម៉ែត្រ​នឹង​កំពស់​ទឹក​លើ​ស្ពាន​ប្រហែល​មួយ​ម៉ែត្រ​។​ពេលនេះ​ចរាចរ​ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​សិន​។​ចំពោះមុខ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​នឹង​ស្នាក់ការ​៤០២​នៅ​កន្លែងកើតហេតុ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​៕S/​

​ផ្លូវជាតិ​លេខ​៤​ត្រូវបាន​កាត់ផ្តាច់​ដោយ​ទឹកជំនន់​នៅ​ព្រឹក​នេះ​

ស្ថានភាព​ទឹកជំនន់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ត្រង់ចំណុច​ស្ពាន​អូរ​គគី (រូបថតធនធានទឹក)

ទីតាំងផ្សាយពាណិជ្ជកម្ម