ដោយៈតារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៣ស្អែកនេះសម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើ ញជាអធិបតីបើកវេទិកាជាតិ«វិទ្យាសាស្ត្រ បច្ចេក​វិទ្យានិងនវានុវត្តន៍»ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ។

ស្របពេលជាមួយគ្នានេះក្រសួងក៏នឹងរៀប ចំ «ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវា នុវត្តន៍ អន្តរជាតិ-កម្ពុជាលើកទី១ ២០២៣» ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០ ២៣។

ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍»រៀបចំឡើងដោយក្រសួង​ឧស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។នេះជាការរៀបចំលើក ដំបូង ។

ព្រឹត្តិការណ៍នេះនឹងបង្កើនការចាប់អារម្មណ៍ និងទាក់ទាញបន្ថែមទៀតដល់ការសិក្សាស្រាវជ្រាវការប្រឡងប្រណាំងនិងការជំរុ ញល្បឿនអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេ កវិទ្យានិងនវានុវត្តន៍បង្កើតជាកាលានុវត្តភា ពសម្រាប់ធ្វើធុរកិច្ចនិងវិនិយោគរួមចំណែកដល់ការជំរុញល្បឿនអភិវឌ្ឍសេដ្ឋកិច្ចសង្គ មលើគ្រប់វិស័យប្រកបដោយបរិយាប័ន្ន។

ទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្ តន៍នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃគឺចាប់​ពី​ថ្ងៃ​ទី​២៦ដល់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣ ទិវានេះនឹងមានការអញ្ជើញចូលរួម​ពី​ស្ថាប័ ន​​ពាក់​ព័ន្ធសរុបជាង២០០ស្ថាប័នក្នុងនោះរួមមានក្រសួងពាក់ព័ន្ធគ្រឹះស្ថាន​ឧត្តមសិក្សានិងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិក្រុមហ៊ុនអាជីវកម្មនិង​សមាគមពា ណិជ្ជកម្មជាដើម។

កម្មវិធីសំខាន់ចំនួនបួននឹងត្រូវរៀបចំចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរទិវាជាតិនេះ៖

១.ការតាំងបង្ហាញផ្នែកវិទ្យាសាស្ត្រ «Science Caravan» សហការជាមួយក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវនិងនវានុវត្តន៍នៃប្រទេសថៃ។ ការដាក់បង្ហា ញមន្ទីរពិសោធន៍ចល័តវិទ្យាសាស្រ្តដំបូងគេដែលមិនធ្លាប់មាន ។ ការ​ដាក់តាំង​បង្ហាញមន្ទីរពិសោធន៍នេះត្រូវបានរចនាឡើង​ដើម្បីទាក់ទាញចំណាប់​អា​រម្ម​ណ៍របស់កុមារលើ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិង ការច្នៃប្រឌិតក៏ដូចជាលើកទឹកចិ​ត្ត​បបណ្តុះនូវ​អាកប្បកិរិយាវិជ្ជមានចំពោះការអប់រំស្ទែម (STEM) ផង ដែរ។២.ផ្តល់ពានរង្វាន់ដល់អ្នកវិទ្យាសា ស្ត្រឆ្នើម ។ ៣.ការតាំងពិព័រណ៌អំពីវិទ្យាសា ស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ ។ កម្មវិធីថ្នាក់ជាតិមួយនេះក៏មានបទបង្ហាញសំខាន់ៗជាច្រើនពីសំណាក់អ្នកជំនាញនិង​អ្នកស្រាវ ជ្រាវជាច្រើនក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេ កវិទ្យាដោយផ្តោតសំខាន់​ទៅលើ​ការផ្សព្វ ផ្សាយវិស័យស្ទែមសម្រាប់កុមារនិងជាពិ សេសសម្រាប់ក្មេងស្រីផងដែរ។

៤.សិក្ខាសាលានិងជំនួបពិភាក្សាលើផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍។បន្ថែ មពីលើនេះក៏មានកម្មវិធីTalk Showដែល ជាវេទិកាមួយដើម្បីប្រមូលផ្តុំបញ្ញាវ័ន្តសហ គ្រិននិងអ្នកជំនាញរាជរដ្ឋាភិបាលដើម្បីធ្វើកិច្ចពិភាក្សាលើបញ្ហាប្រឈមផ្សេងៗក៏​ដូច​ជាការស្វែងរកដំណោះស្រាយនិងកិច្ចសហ ការនាពេលអនាគតក្នុងវិស័យទាំងពីរ​នេះផងដែរ ។

ព្រឹត្តិការណ៍ថ្នាក់ជាតិរយៈពេលបីថ្ងៃនេះរំពឹ ងទុកថានឹងទាក់ទាញអ្នកចូលរួមទស្សនា​រហូតជាង ៥០,០០០ នាក់ជាមួយនឹងការសិក្សាបន្ថែមពាក់ព័ន្ធវិទ្យាសាស្ត្របែប​អន្តរ​កម្មនិងសប្បាយ ដើម្បីជំរុញឲ្យមានចំណាប់អារម្មណ៍លើវិទ្យាសាស្ត្រក្នុង​ចំណោម​កុមារនិងយុវជនកម្ពុជា។

សូមបញ្ជាក់ថាការប្រារព្ធនូវទិវាជាតិវិទ្យា សាស្រ្តបច្ចេកវិទ្យានិងនាវានុវត្តន៍មានសារៈ​សំខាន់ណាស់ក្នុងការចូលរួមចំណែកទាក់ ទាញវិនិយោគិន ធុរជននិងបុគ្គលមានគំនិត បង្កើតថ្មីនិងនាវុវត្តន៍ថ្មីៗដើម្បីចូលរួមចំណែ កលើកកម្ពស់វិស័យវិទ្យាសាស្រ្តបច្ចេក​វិទ្យា និងនាវានុវត្តន៍ជាពិសេសគឺចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិនិងក្នុង​គោល ដៅសម្រេចឲ្យបាននូវចក្ខុវិស័យដែលកម្ពុ ជានឹងប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែល​មានចំណូលខ្ពស់​ត្រឹម​ឆ្នាំ ២០៥០ ផងដែរ៕