គ្រូពេទ្យ​៖ សមាជិក​ក្រុមបាល់ទាត់​វ័យក្មេង​បាន​ជីកដី​រក​ផ្លូវ​ចេញពី​ល្អាង​រាល់ថ្ងៃ​

3141
ចែករម្លែក

​គ្រូពេទ្យ​កងទ័ព​ម្នាក់​ដែល​បាន​ដឹកនាំ​តួនាទី​នាំមុខ​មួយ​ក្នុង​ការជួយ​ក្មេងៗ​និង​គ្រូ​របស់គេ​ចេញពី​ល្អាង​រូងភ្នំ​ខេត្ត​ឈៀង​រ៉ៃ បាន​និយាយថា ក្រុម​ក្មេង​បាល់ទាត់​និង​គ្រូ​ជំនួយ​​របស់គេ​បានដឹងខ្លួន​ថា​ជាប់​ក្នុង​ល្អាង​រូងភ្នំ​ដែល​ជន់​លិច​និង​បាន​សម្តែង​ការដឹងគុណ​ដល់​អ្នក​ដែល​បាន​បូ​ជ្ញា​កម្លាំងកាយ​និង​ជីវិត​ដើម្បី​សង្គ្រោះ​ពួកគេ​ចេញពី​ល្អាង​ភ្នំ​ថាំ​លួង​​។​

​វេជ្ជបណ្ឌិត ផាក ឡូ​ហាន​ជុន បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា​” ខ្ញុំ​មានជំនឿថា ក្មេងៗ​នៃ​ក្រុមបាល់ទាត់​MuPa​នឹង​ក្លាយជា​ពលរដ្ឋ​មានបទពិសោធន៍​របស់​ប្រទេស​​និង​ធ្វើការ​ដើម្បី​ជា​ប្រយោជន៍​នៃ​អនាគត​និង​កេរ្តិ៍ឈ្មោះ​ប្រទេស​។​

​បាក បាន​សរសើរ​គ្រូ​ជំនួយ អេក​កា​ប៉ូល ចាន់​តាវ​ង់ ដែលមាន​”​ចិត្តល្អ​” និង​ធ្វើ​ការលះបង់​ដើម្បី​ជួយ​និង​លួងលោម​ក្មេងៗ​ទាំងនេះ​ក្នុងអំឡុង​ការជាប់​ក្នុង​ល្អាង​។​លោកគ្រូ​​ពេទ្យ​ដែលមាន​សញ្ញាបត្រ​ច្រើន រួមទាំង​ជំនាញ​ទ័ពជើងទឹក បាន​ចូលរួម​ជាមួយ​ក្រុមបាល់ទាត់​វ័យក្មេង​នៅក្នុង​ល្អាង​ក្រោយពី​ពួកគេ​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នក​​មុជទឹក​អង់គ្លេស​កាលពី​ថ្ងៃ​២​កក្កដា និង​បាន​នៅ​ជាមួយ​ពួកគេ​រហូតដល់​ត្រូវបាន​នាំចេញ​មក​ខាងក្រៅ​ល្អាង​ទាំង​អស់កាល​ពីថ្ងៃ​១០​កក្កដា​។​

​ផាក​បាន​និយាយថា “​គេ​បាន​ប្រាប់​ខ្ញុំ​ថា ពេល​ពួកគេ​ជាប់​ក្នុង​ល្អាង​..​រាល់ថ្ងៃ​ពួកគេ​បាន​ប្រើ​ដុំថ្ម​ជីក​រក​ផ្លូវ​ចេញ​ទោះជា​គ្មាន​អាហារ​។​រន្ធ​ដែល​ពួកគេ​បាន​ជីក​ពិតជា​ជ្រៅ ប្រ​ហែ​​ល​៥​ម៉ែត្រ​”​។​

​លោក​បាន​សរសេរ​បន្ត​ថា ពួកក្មេងៗ​ទាំងនេះ​ក៏មាន​វិន័យ​ដោយ​ប្រមូល​សម្រាម​និង​លាមក​ដាក់​ចូលក្នុង​ថង់​ខ្មៅ​មួយ​។​ពួកគេ​ស្តាប់​លោកគ្រូ​អេក​កា​ប៉ូល​និង​ធ្វើតាម​ការ​​ណែនាំ​របស់គាត់​។​

​អេក​កា​ប៉ូ​លិ អាយុ​២៥​ឆ្នាំ ជា​មនុស្ស​ចាស់​ជាងគេ​ក្នុងចំណោម​អ្នក​ជាប់​ក្នុង​ល្អាង ដោយ​សមាជិក​ផ្សេងទៀត​មាន​អាយុ​ពី​១១​ទៅ​១៦​ឆ្នាំ​។​

​លោកគ្រូ​ពេទ្យ​បាន​និយាយថា​” ថ្ងៃមួយ​ខ្ញុំ​បានកត់សំគាល់​ជាសម្ងាត់​ហើយ​ថា គ្រូ​ជំនួយ​នេះ​ចាត់ទុក​ក្មេងៗ​សំខាន់​ជាង គឺ​អោយ​ស៊ី​មុន ដោយ​គាត់​តែង​ផ្តល់​ចំណែក​​របស់ខ្លួន​ទៅកាន់​ក្មេងៗ​ទាំងនោះ​”​។​

​ប្រជាជន​ថៃ​ខ្លះ​រិះគន់​គ្រូ​បាល់ទាត់​នេះ​ចំពោះ​ការនាំ​ក្មេង​ចូលក្នុង​ល្អាង​រូងភ្នំ នៅ​ថ្ងៃ​២៣​មិថុនា​ជាហេតុ​នាំអោយ​ជាប់​ក្នុង​ល្អាង​ផ្អើល​ពេញ​មួយ​ពិភពលោក​។​ទោះជា​​យ៉ាងណា អ្នកខ្លះ​ក៏​ផ្តល់​ការគាំទ្រ​ផ្លូវចិត្ត​ដល់​គាត់​ផងដែរ ហើយក៏​លើកទឹកចិត្ត​កុំអោយ​បន្ទោស​ខ្លួនឯង​៕ដោយ៖វាសនា

​លោកគ្រូ​ពេទ្យ ថតរូប​ក្នុង​មន្ទីរពេទ្យ​Chiangrai Prachanukroh Hospital​កាលពី​ថ្ងៃអាទិត្យ​ពេល​លា​ក្មេងៗ​ដែល​ក៏​នឹងត្រូវ​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម