ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ លោក ថោង ខុនអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ការត្រៀមរៀបចំប្រកួតកីឡាទ្រីយ៉ាត្លុង នៅខេត្តកែប និងវិញ្ញាសារកីឡាទូកកានូ នៅខេត្តកំពត សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ការរៀបចំប្រកួតកីឡាទ្រីយ៉ាត្លុង (ដែលមាន ៧ វិញ្ញសា ) នៅគោលដៅខេត្តកែប នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ដល់៨ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមចំនួន ៧ ប្រទេស មានកីឡាករ ចំនួន ជាង ១០០នាក់ មកពីសឹង្ហបូរី ថៃ វៀតណាម មាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន និងកម្ពុជា ជាម្ចាស់ផ្ទះ ខណៈដែលការរៀបចំកីឡាប្រណាំងទូកកានូ (ដែលមាន ១៣ វិញ្ញាសា) ដែលត្រូវរៀបចំនៅគោលដៅខេត្តកំពត មានកីឡាករ ការនី ចំនួន ជាង ២៨០ នាក់នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ដល់១៦ ខែឧសភា ឆ្នាំ2023 ដោយមានការចូលរួមចំនួន ៨ ប្រទេស រួមមាន កម្ពុជា សឹង្ហបូរី ថៃ ឡាវ វៀតណាម មាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។
លោកថោងខុនបានផ្តល់អនុសាសន៍ណែនាំគន្លឹះដូចជាការពង្រឹងការគ្រប់គ្រងសន្តិ សុខសណ្តាប់ធ្នាប់ជំរុញការបំពាក់ឧបករណ៍និងសម្ភារៈបរិក្ខានៅទីលានប្រកួតលើកកម្ពស់សោភណ្ឌភាព និងការតុបតែងលំអក្រុង ការគ្រប់គ្រងអនាម័យបរិស្ថាន ជំរុញការផ្សព្វផ្សាយ និងពិសេសការគ្រប់គ្រងនិងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចរួមទាំងជំរុញការលើកកម្ពស់គុណភាពនិងសុវត្ថិភាពចំណីអាហារផងដែរដើម្បីត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣៕/r