ដោយៈតារារិទ្ធ/ភ្នំពេញៈនៅព្រឹកថ្ងៃទី ២៦ ខែមីនាឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើ ញជាអធិបតីបើកវេទិកាជាតិ«វិទ្យាសាស្ត្រ បច្ចេក វិទ្យានិងនវានុវត្តន៍»ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ។

ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍»រៀបចំឡើងដោយក្រសួងឧស្សាហ កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍។ទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ជាការរួមចំណែកក្នុងការរួមគ្នាអនុវត្តគោល នយោបាយនិងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាលដោយអនុលោមតាមក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជី ថលកម្ពុជាឆ្នាំ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រ ទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី ២៦ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ទិវានេះនឹងមានការអញ្ជើញចូលរួមពីស្ថាប័នពា ក់ព័ន្ធសរុបជាង២០០ស្ថាប័នក្នុងនោះរួមមា នក្រសួងពាក់ព័ន្ធគ្រឹះស្ថានឧត្តមសិក្សានិងស្រាវជ្រាវដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិក្រុមហ៊ុនអាជីវកម្មនិងសមាគមពាណិជ្ជកម្មជាដើម។

ស្របពេលជាមួយគ្នានេះក្រសួងក៏នឹងរៀប ចំ «ពិព័រណ៍វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវា នុវត្តន៍អន្តរជាតិ-កម្ពុជាលើកទី១ឆ្នាំ ២០២៣ »ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែមីនាឆ្នាំ២០ ២៣ ៕