Views: 103 Post navigation ចំនួនមនុស្សស្លាប់ពីការវាយប្រហាររបស់អាម៉េរិកលើក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដើម្បីជាការសងសឹកការវាយប្រហារដោយដ្រូនសម្លាប់អ្នក ម៉ៅការនិងទាហានអាម៉េរិកនៅស៊ីរីនោះ បានកើនដល់១៩នាក់កាលពីថ្ងៃសៅរ៍ នៅពេលរដ្ឋាភិបាលទីក្រុងដាម៉ាសចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថាភូតកុហកអំពី«ការវាយប្រហារដ៏សាហាវ» របស់ខ្លួន។ ក្រសួងសុខាភិបាល នៅថ្ងៃទី ២៦ ខែមីនា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី ២៥ ខែមីនា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង គ្មាន (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ គ្មាន និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៣ នេះ កម្ពុជា មានអ្នកឆ្លងសរុប ចំនួន ១៣៨ ៧២៣ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៦៦៥ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។