ដោយៈតារារិទ្ធ/ភ្នំពេញៈនៅព្រឹកថ្ងៃទី ២៦ ខែមីនាឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាជាតិ«វិទ្យាសាស្ត្របច្ចេកវិទ្យានិងនិវានុវត្តន៍»ដែលធ្វើឡើងនៅមជ្ឈ មណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ
បានផ្តល់ទស្សនៈចំនួន៥ ដើម្បីលើក កម្ពស់វិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ ។
ទី១.រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍមូលធនមនុស្សទៅ លើជំនាញវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វ កម្មនិងគណិតវិទ្យាតាមរយៈការលើកទឹកចិត្ដយុវជនជំនាន់ក្រោយឲ្យជ្រើស រើសមុខវិជ្ជាស្ទេម ។ ការពង្រឹងគុណ ភាពអប់រំបណ្ដុះបណ្ដាលនៅគ្រប់កម្រិត, ការអនុវត្តនូវយុទ្ធសាស្ត្រទាក់ ទាញនិងរក្សាបុគ្គលឆ្នើមការពង្រឹងការស្រាវជ្រាវនិងការអភិវឌ្ឍនិងការបង្កើតមូលនិធិស្រាវជាតិជ្រាវ សម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ ។
ទី២. ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្ត ន៍ត្រូវរៀបចំក្របខ័ណ្ឌគតិយុត្តជាពិសេ សការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិ គោលនយោបាយផែនការយុទ្ធសាស្ត្រនិងផែនទីបង្ហាញផ្លូវតាមវិស័យអាទិភាពដើម្បីពន្លឿនការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិឲ្យឆ្លើយតបឲ្យ បានពេញលេញទៅនឹងតម្រូវការនៃការអភិវឌ្ឍកម្ពុជានិងការប្រែប្រួលនៃនិន្នា ការតំបន់និងសកល ។
ទី៣.រាជរដ្ឋាភិបាលជំរុញ លើកទឹកចិត្តឲ្យបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈនិងឯកជន វិស័យអប់រំនិងដៃគូអភិវឌ្ឍន៍ក្នុងការលើ កកម្ពស់ប្រព័ន្ធនវានុវត្តន៍នៅកម្ពុជា ។
ទី៤.ខ្ញុំសូមលើកទឹកចិត្តដល់គ្រឹះស្ថានឧត្ដមសិក្សាបន្តបង្កើតមជ្ឈមណ្ឌលគាំ ទ្រធុរកិច្ចនិងធុរកិច្ចថ្មីសំដៅរួមចំណែកលើកកម្ពស់សហគ្រិនភាពនិងរវាងធុរ កិច្ចនៅកម្ពុជា ។
ទី៥.ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់វិនិ យោគិនជាតិនិងអន្តរជាតិចូលរួមផ្ដល់គ្រាប់ពូជមូលធនដល់សហគ្រិននិងធុរជនតាមរយៈការដើរតួនាទីជាវិនិយោគិន គ្រាប់ពូជនិងការបង្កើតមូល និធិទុនឯកជននិងមូលនិធិបណ្ដាក់ទុនជាដើម ៕srn