ដោយៈសុផល/ភ្នំពេញ៖លោក ហោ សារុន រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានអញ្ជើញដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ធ្វើ ដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នាព្រលឹមថ្ងៃទី២៥ខែមីនាឆ្នាំ២០២៣។នេះបើយោងតាមប្រភពក្រសួងទេសចរណ៍នាថ្ងៃទី២៦ខែមីនា។
នៅទីនោះ មានការអញ្ជើញទទួលស្វាគមន៍ពីលោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន និងលោក CARL IRVING SAMBRANO អគ្គលេខាធិការរង គណៈកម្មាធិការអូឡាំពិក។
ភ្លើងគប់នេះ ត្រូវបានដង្ហែយកទៅរក្សាទុកនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ដើម្បីត្រៀមរៀបចំពិធីរត់ភ្លើងគប់ នៅទីក្រុងTagaytay ជាផ្លូវការ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣៕Ph