ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកនឹងបញ្ជូននិងដាក់ពង្រាយសព្វាវុធនុយគ្លេអ៊ែរកលយុទ្ធនៅក្នុងប្រទេសក្បែរខាងបេឡារូស ដើម្បីនាំសព្វាវុធធុននេះទៅដល់មាត់ទ្វារសហភាពអឺរ៉ុប។
ពូទីនកាលពីមុនធ្លាប់បានចេញការព្រមានគួរអោយព្រឺរោមថា លោកអាចប្រើសព្វាវុធនុយគ្លេអ៊ែរនៅអ៊ុយក្រែន បើសិនជារុស្ស៊ីស្ថិតក្រោមការគំរាមដែលនាំអោយការភ័យខ្លាចកាលពីសម័យសង្គ្រាមត្រជាក់កើតឡើងវិញ។
លោកក៏បាននិយាយថារុស្ស៊ីនឹងប្រើគ្រាប់រំសេវផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមរលាយ បើសិនជារដ្ឋាភិបាលទីក្រុងគៀវទទួលបានគ្រាប់រំសេវផ្ទុកសារធាតុវិទ្យុសកម្មដូច្នេះពីលោកខាងលិច បន្ទាប់ពីមន្ត្រីអង់គ្លេសមានលើកឡើងអំពីការប្រគល់គ្រាប់ដូច្នេះសំរាប់រថក្រោះប្រយុទ្ធ ដែលអង់គ្លេសនឹងប្រគល់អោយអ៊ុយក្រែន។
លោកពូទីនបាននិយាយថា ការបញ្ជូនសព្វាវុធនុយគ្លេអ៊ែរកលយុទ្ធទៅកាន់បេឡារូស«គ្មានអ្វីមិនធម្មតា»ទេ។
លោកថា«អាម៉េរិកបានធ្វើរឿងហ្នឹងអស់ពេលរាប់ទសវត្សរ៍មកហើយ។ពួកគេបានដាក់សព្វាវុធកលយុទ្ធនៅលើទឹកដីសម្ពន្ធមិត្តរបស់គេ។ខ្ញុំបាននិយាយទីកាន់សមភាគីបេឡារូស លោកអាឡេសង់ឌ័រលូកាសេនកូហើយយើងព្រមព្រៀងថានឹងធ្វើដូចអាម៉េរិក»ដែរ។
លោកពូទីនបាននិយាយទីកាន់សមភាគីបេឡារូសលោក អាឡេសង់ឌ័រ លូកាសេនកូនិងបាននិយាយថា «យើងព្រមព្រៀងថានឹងធ្វើដូចអាម៉េរិក»ដែរគឺដាក់ពង្រាយអាវុធនុយគ្លេអ៊ែរកលយុទ្ធនៅលើទឹកដីសម្ពន្ធមិត្ត
លោកបានបន្ថែមថា«រុស្ស៊ីបានជួយបំពាក់អាវុធដល់យន្តហោះបេឡារូស ដោយគ្មានរំលោភកិច្ចព្រមព្រៀងអន្តរជាតិស្តីពីការមិនរីកសាយនុយគ្លេអ៊ែរ…យន្តហោះដប់គ្រឿងកំពុងត្រៀបបំពាក់សព្វាវុធប្រភេទនេះ។រុស្ស៊ីបានផ្តល់អោយបេឡារូសនូវប្រព័ន្ធកាំជ្រួចIskanderមួយដែលអាចវាយប្រហារសព្វាវុធនុយគ្លេអ៊ែរ»។
បើតាមមេដឹកនាំរុស្ស៊ីរូបនេះ រុស្ស៊ីនឹងចាប់ផ្តើមបង្វឹកអ្នកបើកយន្តហោះបេឡារូសនៅថ្ងៃ៣មេសា ហើយនឹងសាងសង់អោយហើយទីតាំងស្តុកពិសេសមួយសំរាប់សព្វាវុធនុយគ្លេអ៊ែរកលយុទ្ធនៅយ៉ាងយូរត្រឹមថ្ងៃ១កក្កដា។
ពូទីនបានព្រមានថា រុស្ស៊ីនឹងឆ្លើយតបបើសិនជាលោកខាងលិចផ្តល់អោយអ៊ុយក្រែននូវគ្រាប់រំសេវផ្ទុកអ៊ុយរ៉ាញ៉ូមរលាយ។
ក្នុងកិច្ចសម្ភាសន៍ផ្សាយក្នុងទូរទស្សន៍រុស្ស៊ី លោកពូទីនបាននិយាយថា «ពិតណាស់ រុស្ស៊ីមានអ្វីដែលខ្លួនត្រូវឆ្លើយតប។យើងមានគ្រាប់ដូច្នេះរាប់សែនគ្រាប់ តែយើងនៅមិនទាន់ប្រើវានៅឡើយទេ។សព្វាវុធដូច្នេះត្រូវបានចាត់ថ្នាក់ជាអាវុធគ្រោះថ្នាក់និងប៉ះពាល់សុខភាពមនុស្សបំផុត…និងបរិស្ថានថែមទៀត»៕