ដោយៈ វ៉ៃកូ / ស្វាយរៀងៈ សង្ក្រាន្តស្វាយរៀង ដែលនឹងប្រារព្ធធ្វើឡើងនៅអំឡុង ពេលចូលឆ្នាំខ្មែរ នាពេលឆាប់ៗ ខាងមុខនេះ នឹងកាន់តែសប្បាយនិងប្លែកខ្លាំង ជាងឆ្នាំមុនៗទៀតពោលគឺបានអាប់ដេតថ្មី ដោយបំពាក់ប្រព័ន្ធបាញ់ទឹកទៀតផង នៅតំបន់ត្រជាក់ចិត្តដើម្បីត្រៀមស្វាគមន៍ប្រជាពលរដ្ឋមកលេងកម្សាន្ត ។
នេះបើតាមការឲ្យដឹងពីសំណាក់លោក អុឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹកស្អាត ស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នេះ នៅពេលលោក និងក្រុម ការងារ កំពុងតែមមាញឹក ក្នុងការរៀបចំតប្រព័ន្ធបាញ់ទឹក នៅតំបន់ត្រជាក់ចិត្ត សង្ក្រាន្តស្វាយរៀង នៅខាងមុខសាលាខេត្តស្វាយរៀង។
លោកបានឲ្យដឹងទៀតថាៈ «តំបន់ត្រជាក់ចិត្ត សង្ក្រាន្តស្វាយរៀង» បានបង្ហាញពី ការធ្វើតេស្តបាញ់ទឹកពីលើ ដែលបាចសាចជះពេញផ្លូវតែម្តង ខុសពីបណ្តាឆ្នាំមុនៗ ដែលរៀបចំទុយោទឹក កាត់ទទឹងថ្នល់។
សូមបញ្ជាក់ថា នៅតំបន់ត្រជាក់ចិត្តនេះ ក្រុមការងាររៀបចំសង្ក្រាន្តស្វាយរៀង ក៏បានរៀបចំដាក់ពាងរួចជាស្រេចផងដែរ។ សង្ក្រាន្តស្វាយរៀងបានអាក់ខាន លេងកម្សាន្ត អស់រយៈពេល ៣ ឆ្នាំកន្លងមកហើយ ដោយសារបញ្ហាជំងឺកូវីដ ១៩ ។ កាលពីពេលកន្លងទៅ គឺអាជ្ញាធរបានរៀបចំរថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ស្រោច ទៅលើអ្នកចូលរួមឱ្យត្រជាក់កាយចិត្ត ព្រមទាំងមានការប្រគំតន្ត្រីសម័យ និងមាន លេងល្បែងប្រជាប្រិយ៍ នៅតាមទីវត្តអារាម ថែមទៀតផង៕ V / N