អ្នកគាំទ្រ​បារាំង​ពីរ​នាក់​បាត់​បង់ជីវិត ដោយសា​ផ្ទុះ​អំពើហិង្សា បន្ទាប់ពី​លើក​ពាន​វើ​ល​ខាប់​

899
ចែករម្លែក

អ្នកគាំទ្រ​ក្រុមបាល់ទាត់​បារាំង​ពីរ​នាក់​បាន​បាត់បង់​ជីវិត ខណៈ​អំពើហិង្សា​បាន​ផ្ទុះឡើង​ពេញ​ប្រទេស បន្ទាប់ពី​ក្រុម​បារាំង​លើក​ពាន​វើ​ល​ខាប់​កាលពី​យប់​ថ្ងៃអាទិត្យ​។​

​ហេតុការណ៍​ដ៏​អាក្រក់​ខ្លះ​ក្នុងចំណោម​ហេតុការណ៍​អាក្រក់​បំផុត​នោះ​កើត​មាននៅ​ទីក្រុង​ប៉ារីស ទី​ដែល​មហាវិថី Champs Elysees បន្ត​បិទ​តាំងពី​រំលង​អា​ធ្រា​ត​បន្ទាប់ពី​មាន​អំពើហិង្សា​និង​អំពើ រ​លួច​ឆក់​ដ៏​រាលដាល​។​
​ ​
​នៅ​ទីក្រុង Alpine អ្នកគាំទ្រ​អាយុ​៥០​ឆ្នាំ​ម្នា​ក់បាន​បាក់ក​ស្លាប់ បន្ទាប់ពី លោត​ចូល​ទឹក​ព្រែ​កនៅ ពេល​បញ្ចប់​ការប្រកួត​ដោយ​ក្រុម​បារាំង​យកឈ្នះ​ក្រុម​ក្រូ​អាស៊ី ៤-២ នៅ​ទីក្រុង​ម៉ូស្គូ​កាលពី យប់​ថ្ងៃអាទិត្យ​។​
​ ​
​ចំណែក​អ្នកគាំទ្រ​ទី​២​នៅ​ក្រុង Saint-Felix បាន​ស្លាប់​ក្នុង​អាយុ​ប្រហែល​៣០​ឆ្នាំ បន្ទាប់ពី​បើក រថយន្ត ទៅបុក​ដើមឈើ ខណៈពេល​អបអរ​ជ័យជម្នះ​នេះ​។​

​ក្រុម​សមត្ថកិច្ច​បាន​ព្យាយាម​ប្រើ​ដំបងឆក់​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​រក្សា​ក្រុមមនុស្ស​ឲ្យ​មាន សណ្តាប់ធ្នាប់​។​
​ ​
​ប្រភពពី​ប៉ូលិស​ម្នា​ក់នៅ​ទីក្រុង​ប៉ារីស​បាន​និយាយថា “​អំពើហិង្សា​បាន​ផ្ទុះឡើង​ភ្លាមៗ នៅ​ពាក់ កណ្តាល​អា​ធ្រា​ត​ខណៈ​ក្រុមមនុស្ស​បដិសេធ​មិន​បំបែកជួរ​។ ហាង​ទំនិញ​មួយចំនួន​រួមទាំង Publicis Drugstore ត្រូវបាន​គេ​រុះរើ​។ បង្អួច​ត្រូវបាន​វាយ​បំបែក​ហើយ​មន្ត្រី​ដែល​ចូល​អន្តរាគមន៍ ក៏​រង​ការវាយប្រហារ​ផងដែរ​”​។​
​ ​
​មាន​បញ្ហា​ធ្ងន់ធ្ងរ​ផងដែរ​នៅ​ភាគ​ខាងកើត​ទីក្រុង Lyon ទី​ដែល​យុវជន​រាប់រយ​នាក់​បាន​បន្ត​ហោរ កញ្ជ្រៀវ​តាម​ដងផ្លូវ វាយកម្ទេច​រថយន្ត​និង​ដុត​ធុងសំរាម​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកគាំទ្រ​ក្រុម​បារាំង​
អ្នកគាំទ្រ​ក្រុម​បារាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម