ដោយ : ប.ជ័យ / បន្ទាយមានជ័យ៖ ក្នុងនាម នាយទាហាន នាយទាហានរងនិងពលទាហានក្នុងទីបញ្ជាការទិសទី១ បន្ទាយមានជ័យ ” លោកឧត្តមសេនីយ៍ទោឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១ បន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនិងសោកស្តាយក្រៃលែងជាមួយនិងគ្រួសារសព នូវការបាត់បង់ជីវិត នាយទាហានរៀមច្បងមួយរូប។គឺមរណភាពរបស់លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការ កងការពារព្រំដែនលេខ៥០៣ ។
( រូបខាងឆ្វេងដៃ លោក ឃួន ជឿន )
បើតាមនាយ នាយរងនិងពលទាហាននៅបន្ទាយឬបញ្ជាការដ្ឋានកងការពារព្រំដែនលេខ៥០៣ – ភ្នំខ្លែងព័រណឃុំស្លក្រាមស្រុកស្វាយចេកឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រីឃួន ជឿន អាចមរណភាពនៅចន្លោះម៉ោង៤-៥ទៀបភ្លឺថ្ងៃទី២៦ខែមីនា ដោយមានខ្សែអង្រឹងពណ៌ខ្មៅភ្ជាប់ទៅធ្នឹមដំបូលនិងលើកៅអីជ័រព៌ណក្រហម ក្នុងសម្លៀកបំពាក់ស៊ីវិលអាវដៃវែងពណ៌ស ខៅវែងពណ៌ខ្មៅ ជាប់ការិយាល័យធ្វើការរបស់លោក នាបញ្ជាការដ្ឋានខាងលើ ។
នៅព្រឹកថ្ងៃទី២៦ខែមីនា លោកលោកឧត្តមសេនីយ៍ទោឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១ បន្ទាយមានជ័យនិងនាយ នាយរង ពលទាហាននិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចចម្រុះ បានទៅពិនិត្យនិងធ្វើកោសល្យវិច្ច័យសពលោកឃួន ជឿន ហើយសន្និដ្ឋានជាករណីអត្តឃាត ។
ចំពោះមូលហេតុដែលនាំអោយនាយទាហាននេះ ប្រភពខ្លះថា មុនធ្វើអត្តឃាត បុគ្គលនេះធ្លាប់ពោលត្អូញត្អែរពីការលំបាកមួយចំនួន។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រីឃួន ជឿន អាយុ៥៨ឆ្នាំ លំនៅភូមិបន្ទាយថ្មីឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានឋជ័យ។
ជាមេបញ្ជាការកងការពារព្រំដែនលេខ៥០៣ -បន្ទាយមានជ័យ ចំណុះយោធភូកិភាគទី៥ ។លោកមានកូនចំនួនប្រាំនាក់(ប្រុស៤នាក់,ស្រី០១នាក់)និងប្រពន្ធឈ្មោះសុខ ណៃអាយុ៥៨ឆ្នាំ ៕សរន / N