ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ Merlion Cup វគ្គដណ្ដើម ចំណាត់ថ្នាក់លេខ៣ កម្ពុជា ឈ្នះក្រុមម្ចាស់ផ្ទះ សឹង្ហបូរី ២ទល់១។ ការប្រកួត ទោះបីមានលក្ខណៈតឹងតែង ក៏ពិតមែន តែខ្សែប្រយុទ្ធរបស់កម្ពុជា ធ្វើបានយ៉ាងល្អ។ ការប្រកួត ចាប់ផ្ដើមបាន ១២ នាទី កីឡាករកម្ពុជា រឿន រ៉ា រកបានមួយគ្រាប់ឲ្យក្រុម ធ្វើឲ្យក្រុមកម្ពុជា កាន់តែមានកម្លាំងចិត្ត។
មកដល់នាទី ៣១ ខ្សែប្រយុទ្ធរបស់កម្ពុជា គី រីណា រកបានមួយគ្រាប់ ឲ្យក្រុមបន្ថែម ទៀត ធ្វើឲ្យក្រុមកម្ពុជា នាំមុខមុន ២ទល់០។ ទោះបីជាយ៉ាងណា ក៏ក្រុមសឹង្ហបូរី រកបានមួយគ្រាប់វិញ ធ្វើឲ្យលទ្ធផលនេះ នៅរក្សារហូតដល់ចប់ការប្រកួត គឺកម្ពុជា ឈ្នះសឹង្ហបូរី ២ទល់១។
ក្រុមកម្ពុជា បានចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការន៍នេះ ខណៈដែលក្រុមម្ចាស់ផ្ទះ ក្នុងចំណោម៤ ក្រុម ឈរនៅចំណាត់ថ្នាក់លេខ៤។ ព្រឹត្តិការណ៍នេះ មានតែ ៤ ក្រុមប៉ុណ្ណោះ ចូលរួមប្រកួត គឺម្ចាស់ផ្ទះសឹង្ហបូរី ម៉ាឡេស៊ី កម្ពុជា និង ហុងកុង។ កម្ពុជា មួយប្រកួតដំបូង ចាញ់ម៉ាឡេស៊ី ២ ទល់ ៤ ក្នុងខណៈដែលសឹង្ហបូរី ចាញ់ហុងកុង ០ទល់១ នោះ៕/V