ប្រែសម្រួល : កញ្ញាដាលីស(ដេល្លីម៉េល) ៖ លោក អេឡុន ម៉ាស បានដាក់តម្លៃបច្ចុប្បន្នរបស់ក្រុមហ៊ុន Twitterនៅត្រឹម ២០ ពាន់លានដុល្លារ គឺតិចជាងពាក់កណ្តាលនៃតម្លៃ ៤៤ ពាន់លានដុល្លារ ដែលគាត់បានចំណាយសម្រាប់វេទិកាបណ្តាញសង្គមនេះកាលពីប្រាំខែមុន នេះបើយោងតាមអ៊ីមែលផ្ទៃក្នុងដែលបានឃើញដោយប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក។
អ៊ីមែលទៅកាន់និយោជិតគឺដោះស្រាយជាមួយកម្មវិធីសំណងភាគហ៊ុនថ្មីនៅក្នុងក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនេះនិងការផ្តល់ប្រាក់ចំណេញដល់បុគ្គលិកនៃភាគហ៊ុននៅក្នុងក្រុមហ៊ុន X Holdings ដែលជាក្រុមហ៊ុនទ្រនាប់របស់ Twitter ចាប់តាំងពីលោកម៉ាសបានទិញវាកាលពីចុងខែតុលា។
ផែនការសំណងនេះបានដាក់តម្លៃវេទិកានេះចំនួន ២០ ពាន់លានដុល្លារអាម៉េរិក ច្រើនជាង Snap បន្តិចបន្តួច (១៨,២ ពាន់លានដុល្លារ) ដែលជាក្រុមហ៊ុនមេរបស់ Snapchatឬច្រើនជាងក្រុមហ៊ុនបណ្តាញសង្គមនិងវេបសាយច្នៃប្រឌិត Pinterest តិចតួច (១៨,៧ ពាន់លានដុល្លារ) ដែលក្រុមហ៊ុនទាំងពីរនេះត្រូវបានជួញដូរជាសាធារណៈ មិនដូច Twitterនោះទេ។
នៅក្នុងអ៊ីមែលផ្ទៃក្នុង លោកម៉ាសបានពណ៌នាអំពីការធ្លាក់ចុះដ៏ឃោរឃៅនៅក្នុងតម្លៃរបស់ Twitter ។ គាត់និយាយថាវេទិកានេះបានប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងររហូតដល់ចំណុចមួយវាប៊ិះតែនឹងក្ស័យធន។
លោកបាននិយាយនៅក្នុងសារមួយ ដែលបានបង្ហោះកាលពីថ្ងៃសៅរ៍នៅលើវេទិកានេះថា “Twitter មាននិន្នាការខាតបង់ ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ”។
លោកបានលើកឡើងពីការធ្លាក់ចុះប្រាក់ចំណូល ១,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ និងបន្ទុកនៃសេវាបំណុលក្នុងចំនួនដូចគ្នា ជាហេតុនាំឱ្យក្រុមហ៊ុននៅសល់លុយត្រឹម៤ខែប៉ុណ្ណោះ។
លោកម៉ាស ដែលជាម្ចាស់ភាគហ៊ុនធំរបស់ Twitter បានបន្ថែមយ៉ាងសាមញ្ញថា “ស្ថានភាពពិតជាធ្ងន់ធ្ងរខ្លាំងទាល់តែមែនទែន”។
ប៉ុន្តែបន្ទាប់មកគាត់បាននិយាយថា ជាមួយអ្នកផ្សាយពាណិជ្ជកម្ម ដែលភាគច្រើនបានរត់ចោលវេទិកានេះបន្ទាប់ពីមហាសេដ្ឋីរូបនេះបានទិញវា ឥឡូវចាប់ផ្តើមត្រឡប់មកវិញ”វាហាក់ដូចជាយើងនឹងបំបែកការលំបាកនេះបាន” នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ៕
លោកម៉ាសជឿថាការវិលមកវិញរបស់អ្នកផ្សាយពាណិជ្ជកម្មនឹងជួយទប់ក្រុមហ៊ុនមិនឱ្យខាត១,៥ពាន់លានដុល្លារក្នុងមួយឆ្នាំ