ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖ ថ្ងៃទី២៧មីនានេះក្រុមអត្តពលិកមន្តី្របច្ចេកទេសនិងគ្រូឮបង្វឹកតេក្វាន់ដូWT(World Taekwondo)ចំនួន ២២ នាក់ចេញទៅហ្វឹកហាត់បច្ចេកទេសនៅ សាធារណរដ្ឋកូរេកូរេរយៈពេលមួយខែត្រៀមស៊ីហ្គេម២០២៣នៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។
បណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធតេក្វាន់ដូ និងជាប្រធាន ខេមរសហព័ន្ធតេក្វាន់ដូបានមានប្រសាសន៍ថា គ្រូបង្វឹកមន្តី្របច្ចេកទេស និងកីឡាករ–កីឡាការិនីជម្រើសជាតិតេក្វាន់ដូWTចំនួន២២នាក់ទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស និងបទពិសោធន៍បន្ថែម ត្រៀមចូលរួមការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជានាខែឧសភា ឆ្នាំ២០២៣ខាងមុខ។
សម្រាប់ហ្វឹកហាត់ដោយមានកីឡាការិនីរស់នៅក្រៅពីរនាក់មកពីប្រទេសបារាំង និងអាមេរិក គឺកីឡាការិនី ម៉ម ជូលី (ខ្មែរកាត់បារាំង) និងកីឡាការិនី ថិប កាសាន់ទ្រេនីកូល (ខ្មែរកាត់អាមេរិក)។
ការចេញហ្វឹកហាត់លើកនេះត្រៀមការប្រកួតកីឡា SEA GAMES 2023 កាន់តែជិត មកដល់ហើយ ដូច្នេះខេមរសហព័ន្ធតេក្វាន់ដូ WT ត្រៀមបញ្ជូនកីឡាករ–កីឡាការិនីលើប្រភេទទម្ងន់មានសក្តានុពលរបស់កម្ពុជា។
លោកបានបន្ថែមទៀតថាការចេញទៅហ្វឹកហាត់លើកនេះដោយមានឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES 2023។ គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ–កីឡាការិនីចំនួន ២២ នាក់រួមមាន គ្រូបង្វឹកមួយ នាក់ មន្តី្របច្ចេកទេស ពីរ នាក់ និងកីឡាករ១០នាក់និងកីឡាការិនី ប្រាំបួន នាក់៕សរន-PC