ដោយ៖តារារិទ្ធ/ភ្នំពេញ៖អនុស្សរណៈយោគយល់គ្នាចំនួន២ត្រូវបានចុះហត្ថាលេខារវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលម៉ាឡេស៊ី នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)នាយករដ្ឋមន្ត្រីម៉ាឡេស៊ីស្ដីពីនាថ្ងៃទី ២៧ ខែ មីនា ២០២៣ នៅវិមានសន្តិភាព

អនុស្សរណៈយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋមន្រ្តីក្រសួងធន ធានមនុស្សម៉ាឡេស៊ី ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ កម្ពុជា ម៉ាឡេស៊ី ។

អនុស្សរណៈទី១ ស្ដីពីការជ្រើសរើស,ការប្រើប្រាស់ និង ការធ្វើមាតុភូមិនិវត្តន៍របស់ពលករ និង អនុស្សារណៈទី២ ស្តីពីការជ្រើសរើស,ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍ របស់ពលករការងារផ្ទះ ៕