នគរបាល​ស្រុក​គាស់ក្រឡ​បញ្ជូន​ឪពុកចុង​ប្រទូស្ត​កេរ​ភេទ​កូនស្រី​ដើម​ទៅ​ស្នងការ​ខេត្ត​

2227
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កម្លាំង​អធិការ​ស្រុក​គាស់ក្រឡ កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៨ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ជា​ឪពុកចុង​ទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត ពីបទ​ប្រទូស​កេរ​ភេទ​កូនស្រី​ដើម​។ ជននេះ ត្រូវ​នគរបាល​ស្រុក​គាស់ក្រឡ​ចាប់ខ្លួនបាន កាលពី​រសៀល​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ឆាយ​បល្ល័ង្ក ឃុំ​ធិបតី ស្រុក​គាស់ក្រឡ​។

​លោក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ស្រុក​គាស់ក្រឡ បាន​ឲ្យ​ដឹងថា យុវតី​រងគ្រោះ​អាយុ​១៣​ឆ្នាំ ចំណែក​ជនសង្ស័យ​ត្រូវជា​ឪពុកចុង ឈ្មោះ យឹ​ង ស អាយុ​៤៧​ឆ្នាំ​។ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង បានមក​ស្នាក់នៅ និង​ធ្វើជា​កម្មករ​នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពិត​ខ្លួន​បានធ្វើ​សកម្មភាព ចាប់​អោប​និង​ស្ទាប​ប្រដាប់ភេទ​កូនស្រី​ចុង តែ​ប្រពន្ធ និង​ត្រូវជា​ម្តាយបង្កើត​របស់​ជនរ​ង​គ្រោះ​មក​ទាន់ ក៏បាន​មកប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ធិបតី​ឲ្យ​ចាប់ខ្លួន​តែម្តង​។

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាននិងកំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម