ធ្វើតេស្ត​និង​បង្ហាញ​ទឹកខ្មៅ​ជ្រលក់​ដៃ ខណៈ​នៅសល់​១២​ថ្ងៃ​ទៀត​បោះឆ្នោត​

1064
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.)​បានបង្ហាញ​ទឹកខ្មៅ​ជ្រលក់​ដៃ​សម្រាប់​​​បម្រើ​ដល់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ជា​សាធារណៈ​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ នេះ ដល់​តំណាង​គណបក្សនយោបាយ​និង​អង្គការ​សមាគមជាតិ​និង​អន្តរជាតិ​រួមទាំង​ភាគី​ពាក់ព័ន្ធ​នៅ​សាលប្រជុំ​ក្រសួងមហាផ្ទៃ​(​អគារ S)​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.)​បានបង្ហាញ​ទឹកខ្មៅ​ជ្រលក់​ដៃ​សម្រាប់​បម្រើ​ដល់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ

​ការបង្ហាញ​នេះ​គឺ​ឲ្យ​តំណាង​គណបក្សនយោបាយ​និង​អង្គការ​ជាតិ​-​អន្តរជាតិ​សាកល្បង​ជ្រលក់​ដើម្បី​ឲ្យ​ដឹង​ពី​គុណភាព​នៃ​ទឹកខ្មៅ​ជ្រលក់​ដៃ​។​

​ទឹក​ថ្នាំ​ជ្រលក់​ដៃ​ចំនួន ៥១.០០០​ដប ដែល គ​.​ជ​.​ប​. ទិញ​ពី​ប្រទេស​ឥណ្ឌា ត្រូវបាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨​។ គ​.​ជ​.​ប​. បាន​បញ្ជា​ទិញ​ទឹកខ្មៅ​ជ្រលក់​ដៃ ពី​ក្រុមហ៊ុន​របស់​ឥណ្ឌា​មួយ​ឈ្មោះ​ Mysore paints and varnish limited​។​

​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ធ្លាប់បាន​បញ្ជាក់ថា គ​.​ជ​.​ប​.​អញ្ជើញ តំណាង​ក្រុមហ៊ុន Mysore paints and varnishlimited ផលិត​ទឹកខ្មៅ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ មកជួប​ជាមួយ​តំណាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បង្ហាញ​ពី​គុណភាព​ទឹកខ្មៅ​នេះ​។

តំណាងក្រុមហ៊ុនបង្ហាញគុណភាពទឹកខ្មៅ

​ក្រុមហ៊ុន​បាន​ឯកភាព​ព្រម​មក​ធ្វើការ​បង្ហាញ​អំពី​គុណភាព នៃ​ន​ទឹក​ថ្នាំ​ជ្រលក់​ដៃ ដើម្បី​អះអាងថា​ទឹក​ថ្នាំ​ជ្រលក់ ដៃ​វា​មិន​ប៉ះពាល់​ដល់​សុខភាព​។

​ទឹកខ្មៅ​ចំនួន ៤៥.៩៣៤​ដប គឺ​នឹងត្រូវ​ទុក​សម្រាប់​ប្រើ​នៅតាម​ការិយាល័យ​បោះឆ្នោត​ជាង ២​ម៉ឺន​ការិយាល័យ​នៅ​ទូទាំងប្រទេស ដោយ​ក្នុង​១​ការិយាល័យ ប្រើ​ទឹកខ្មៅ​ចំនួន​ពីរ​ដប​។ ទឹកខ្មៅ​ជ្រលក់​ដៃ​នេះ មាន​ចំណុះ ៧០​មី​លី​លីត្រ​ក្នុង​មួយ​ដប​៕​សរន​


ទីតាំងផ្សាយពាណិជ្ជកម្ម