ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Ueno Atsushi អគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និង ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខ មនុស្សជាតិ (Kusanone)។
គួរបញ្ជាក់ថា ពិធីនេះបានរៀបចំធ្វើឡើង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។
បើតាមទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា៖ តាមរយៈគម្រោង នេះ ភាគីជប៉ុន នឹងផ្តល់ជារថយន្តដឹកសំរាមខ្នាតតូច ចំនួន ១០គ្រឿងដល់ក្រសួងបរិស្ថាន ដើម្បីចែកជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន។
ការចូលរួមរបស់ប្រទេសជប៉ុនលើវិស័យបរិស្ថាន និងចូលរួមអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល លើការគ្រប់គ្រងសំរាម សំណល់រឹង នេះឆ្លុះបញ្ចាំងពីភាពជា ដៃគូ ក្នុងការអភិវឌ្ឍប្រទេស ដើម្បីធ្វើឲ្យទីក្រុងស្អាត កាត់បន្ថយសំរាម និងសំណល់នានា៕/V/R