ដោយៈ បាយ័ន / សៀមរាបៈ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលបាល ខេត្តសៀមរាប បានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣ របស់ខ្លួន ក្រោមអធិបតីភាពលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប។
ពិធីនេះ មានការចូលរួមពីអស់លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំងកងកម្លាំងប្រដាប់អារុធ អង្គការសង្គមស៊ីវិល សរុបចំនួន ៦៤០រូប ៕/V/R