ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ សមាគមនិកាយចក្រ ព្រះយេស៊ូវគ្រឹស្ទ នៃពួកបរិស័ទថ្ងៃចុងក្រោយ (The association of The Church of Jesus Christ of latter-day Saints ) បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏ធំ មួយដែលផ្តល់ជំនួយ “ជួសជុលអគារ ,បណ្តុះបណ្តាលនិងផ្តល់សម្ភារ:” ជាច្រើន ដល់វិស័យសុខាភិបាល និងវិស័យអប់រំ នៅខេត្តខ្លះ នៃប្រទេសកម្ពុជា ។
នេះបើយោងការការឱ្យដឹង ក្នុងជំនួបដ៏មានន័យ រវាងលោក អ៊ំុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និងមន្ត្រី ជាមួយលោកវេជ្ជបណ្ឌិត រ៉ុន ឡាស់សិន ( Dr Ron Larsen) ប្រធានគម្រោងនៃកម្មវិធី,លោកស្មីត (Mr Smith ) ប្រធានកម្មវិធីអប់រំនៃសមាគម កាលពីពេលថ្មីៗនេះ ។
វេជ្ជបណ្ឌិត (Dr Ron Larsen) ប្រធានគម្រោងនៃកម្មវិធីនៃសមាគមនិកាយ ចក្រព្រះយេស៊ូវគ្រឹស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយ ប្រចាំកម្ពុជា ដែលមានការិយា ល័យកណ្តាលនៅក្រុង-ខេត្តសៀមរាប បានឱ្យដឹងថាៈ គោលដៅអនុវត្តគម្រោង មាននៅខេត្តសៀមរាប កំពង់ធំ កំពង់ចាម បន្ទាយមានជ័យ…. ដោយ១ឆ្នាំៗ ចំណាយទឹកប្រាក់ ខ្ទង់លានដុល្លារអាមេរិក ។ ក្នុងនោះ ខេត្តបន្ទាយមានជ័យ សមាគម បានជួយជួសជុលអគារសិក្សា អគារមន្ទីរពេទ្យ ជាច្រើន នៅស្រុក/ ក្រុង នានា នៅខេត្តបន្ទាយមានជ័យដែរ ក្នុងទឹកប្រាក់សរុប ខ្ទង់លានដុល្លារអាមេរិក។
លោក រ៉ុន ឡាស់សិន បានបន្តថាៈ នៅខេត្តបន្ទាុយមានជ័យ គម្រោងដែលសមាគម កំពុងផ្តល់ជូននៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា–ជប៉ុន មង្គលបូរី ការជួសជុល ឡើងវិញ ទាំងស្រុងអគារផ្នែកកុមារី និងថែទាំព្យាបាលទារក ផ្តល់ជូន និងបំពាក់ នូវឧបករណ៍វេជ្ជសាស្ត្រទំនើបថ្មីៗ (ក្នុងតម្លៃជាង ៣០ ម៉ឺនដុល្លារអាមេរិក) ។ ពោលគឺ ជាភាពកង្វល់ដ៏សំខាន់ របស់សមាគម គឺនិរន្តភាពសុខុមាលភាពកុមារ និងប្រជាពលរដ្ឋ ការថែទាំសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងសំណង់ , ថវិកាសម្រាប់ សម្ភារៈប្រើប្រាស់ ការជួសជុល ការបណ្តុះបណ្តាលបន្ត និងអនាម័យ ។
លោកបានបន្តថាៈ គម្រោងរបស់សមាគម កំពុងផ្តល់ជូនមន្ទីរពេទ្យបង្អែក ព្រះនេត្រ ព្រះ នាស្រុកព្រះនេត្រព្រះ ផងដែរ ដែលគម្រោងនេះ មានតម្លៃខ្ទង់លានដុល្លារ, ផ្តល់ថវិការសំរាប់បណ្ដុះបណ្តាល ដល់ក្រុមគ្រូពេទ្យវះកាត់ សិក្សាបន្តរនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ភ្នំពេញ រយៈពេល ៦ ខែ ។.ជួសជុលអាគារកុមារ ។ សាងសង់ផ្នែកសង្គ្រោះបន្ទាន់ (Emergency-ICU) សាងសង់មន្ទីរ ពិសោធន៍ និងធនាគារឈាម សាងសង់បន្ទប់វះកាត់ និងប្រពោធតនកម្ម (ថ្នាំសណ្ដំ) សាងសង់បន្ទប់សំរាលកូន និងសម្ដីពរោគស្ត្រី , សាងសង់បន្ទប់ថតវិទ្យុ សាស្ត្រនិង អេកូសាស្ត្រ ផ្តល់ជូននិងបំពាក់សម្ភារ:បរិក្ខាវេជ្ជសាស្ត្រទំនើបថ្មីៗ ។
ចំណែកលោក ស្មីត (Mr Smith ) បានលើកពីគម្រោងជួយ”ជួសជុល” សាលារៀន នៅខេត្តបន្ទាយមានជ័យ – សមាគមមាន គម្រោង៩ កន្លងមក ដូចជា សាលាបឋមសិក្សាគំរូ អគារសិក្សា៥ បន្ទប់ ជាន់ពីរ និងប្រក់ដំបូលប្រក់ក្បឿង (ក្រុងសិរីសោភ័ណ)។ វិទ្យាល័យភ្នំធំ អគារ២ជាន់.ស្មើ១០បន្ទប់ និងប្រក់ដំបូល (ស្រុកមង្គលបូរី)។ អគារ១ខ្នង ស្មើ ៥បន្ទប់ នៅបឋមសិក្សាព្រហូត ។ បង្គន់អនាម័យ៣ និងឡដុតសម្រាម១ ។ វិទ្យាល័យហ៊ុន សែន ខ្លាកូន អគារ១ខ្នងស្មើ៥បន្ទប់ ។ អគារ១ខ្នង ស្មើ ៥ បន្ទប់ នៅសាលាបឋមសិក្សាពង្រ។ អគារសិក្សា ២ ខ្នង ស្មើ១០បន្ទប់ នាសាលាបឋមសិក្សាទឹកថ្លា និងអនុវិទ្យាល័យ និងឡដុតសម្រាម១ ។ នៅបឋមសិក្សាភ្នំបាក់ ១ខ្នង ស្មើ ៥បន្ទប់ ជួសជុលដំបូល ដំបូល ទ្វារ បង្អួច កន្លែងទឹកលាងដៃ និងឡដុតសម្រាម (ក្រុងសិរីសោភ័ណ) និងក៏មានគម្រោងសេវាកម្មគំនូរយុវជននៅសាលាបឋមអនុវិទ្យាល័យដងរុន (ស្រុកមង្គលបូរី) ផងដែរ ។
លោក ស្មីត បានបន្តថាៈ ដូចលោក រ៉ុន ឡាសសិន បញ្ជាក់ហើយ គឺសមាគមមាន ខ្ទង់និងមូលនិធិ សម្រាប់តែជួសជុល និងបំពាក់សម្ភារៈប៉ុណ្ណោះ ប៉ុន្តែអស់តម្លៃច្រើន ប៉ុនណាក៏មិនអីដែរ. ព្រោះមានប្រភពមូលនិធីពីគ្រីស្ទាននៃបណ្តាប្រទេសនានា ចាំគាំទ្រ ក្នុងបំណងជួយបណ្តុះបណ្តាលធនធានមនុស្ស អនាម័យ សុខភាព អនាគតកុមារនិងយុវជន ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ បុគ្គលិក ពិសេសសប្បុរសជន និងម្ចាស់មូលនិធិ និងកត់សម្គាល់នូវដៃគូអភិវឌ្ឍន៍ ដ៏សំខាន់ សមាគមនិកាយចក្រព្រះយេស៊ូវគ្រឹស្ទ នៃពួកបរិស័ទថ្ងៃចុងក្រោយ ដែលបានរៃអង្គាសមូលនិធីដ៏លំបាក តែប្រមូលផ្តុំទៅបានច្រើនមកជួយកសាង ហេដ្ឋារចនាសម្ព័ន្ធ ផ្តល់សម្ភារ: បរិក្ខារ និងសេវាបណ្តុះបណ្តាលដល់កុមារ យុវជន និងប្រជាជនកម្ពុជា នៅខេត្តបន្ទាយមានជ័យ និងខេត្តឯទៀត ដែលចំគោលដៅ ដែលត្រូវការជាទីបំផុត ។ លោកអ៊ុំ រាត្រី បានស្នើថ្នាក់ដឹកនាំ បុគ្គលិកនិងសប្បុរស ជន ឬម្ចាស់មូលនិធីនៃសមាគម ពិនិត្យលទ្ធភាពជួយនៅគោលដៅស្រុក ក្រុងដទៃទៀត ៕/V/R