ផ្ទុះអាវុធ​នៅ​ភោជនីយដ្ឋាន​យីហោ ស៊ី​ហ៊ូៈ ចិន​បួន​នាក់​របួស​

1289
ចែករម្លែក

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ ជន​ជាតិចិន​មួយក្រុម បាន​រង​ការបាញ់ប្រហារ​ជាច្រើន​គ្រាប់​នៅក្នុង​ភោជនីយដ្ឋាន​យីហោ “​ស៊ី​ហ៊ូ​” កណ្ដាល​ក្រុងព្រះសីហនុ​កាលពី​យប់​ថ្ងៃទី​១៦​ខែកក្កដា​បណ្តាល​ឲ្យ​បុរស​ជនជាតិ​ចិន​បួន​នាក់​រងរបួស​។ ​ចំណែក​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង និង​មូលហេតុ​នៃ​ការបាញ់ប្រហារ​នេះ នៅ​មិនទាន់​បានដឹង​នៅឡើយ​ទេ ។​រហូតមក​ទល់នឹង​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៧​ខែកក្កដា​នេះ​ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ​។​

​សេចក្ដីរាយការណ៍​ថា ខ្មាន់កាំភ្លើង​មួយក្រុម បាន​ចូលទៅ​បើក​ការបាញ់​ជាច្រើន​គ្រាប់ ទៅលើ​ក្រុម​ជនជាតិ​ចិន ដែល​បាន​ចូលទៅ​បរិភោគ​អាហារ​នៅ​ភោជនីយដ្ឋាន​“​ស៊ី​ហ៊ូ​”​។​ក្រោយ​ធ្វើ​សកម្មភាព​រួច​ក្រុម​ខ្មាន់កាំភ្លើង​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​រីឯ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជន​សេ​តេ​ក្រោម​កិច្ច​អន្តរាគមន៍​របស់​សម​ត្ថ​កិច្ច ក្រោយ​ទទួល​ព័ត៌មាន​ពី​ការបាញ់ប្រហារ​នេះ​។​

​ហេតុការណ៍​បាញ់ប្រហារ​លើ​ក្រុម​ជនជាតិ​ចិន ជា​ភ្ញៀវទេសចរ​ខាងលើនេះ បានកើត​ឡើង​នៅ​ម៉ោង​៨:១៥​យប់ ថ្ងៃទី​១៦ ខែកក្កដា ចំណុច​ហាង “​ស៊ី​ហ៊ូ​” ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​មូលដ្ឋាន​ប​ង្ហើ​ប​ថា ជនរងគ្រោះ រួមមាន ទី​១-​ឈ្មោះ Zhang Kun ភ អាយុ​៣៩​ឆ្នាំ ខ្មាន់កាំភ្លើង​បាញ់ ត្រូវ​ចំនួន​ពីរ​គ្រាប់ ត្រង់​ភ្លៅ​ខាងស្តាំ​, ទី​២-​ឈ្មោះ Yang Huaihua ភ អាយុ​៤១​ឆ្នាំ បាញ់​ត្រូវ​មួយ​គ្រាប់​ត្រង់ ជង្គង់​ខាងស្តាំ និង​បែក​ចុង​ម្រាម​ខាងស្តាំ​, ទី​៣-​ឈ្មោះ Yang Junqing អាយុ​២៧​ឆ្នាំ បាញ់​ត្រូវ​ចំនួន​បី​គ្រាប់ ត្រង់​ភ្លៅ​ឆ្វេង​មួយ​គ្រាប់​, កំភួនជើង​ខាងឆ្វេង​មួយ​គ្រាប់ និង​ភ្លៅ​ស្តាំ​មួយ​គ្រាប់ និង​ទី​៤-​ឈ្មោះ Liu Wei min អាយុ​៣៣​ឆ្នាំ​បាញ់​ត្រូវ​ចំនួន​ពីរ​គ្រាប់​ត្រង់​ភ្លៅ​ស្តាំ​ទាំងពី​។​ជនរងគ្រោះ​ទាំង​បួន​នាក់​ស្នាក់នៅ​សណ្ឋាគារ​ខ្សាច់មាស​និង​ជា​អ្នកទេសចរ​។​

សមត្ថកិច្ច​ក៏បាន​រកឃើញ​សម្បក​គ្រាប់កាំភ្លើង​ចំនួន​បួន​គ្រាប់​៕​សរន

ជនរងគ្រោះដោយការបាញ់ប្រហារនិងទិដ្ឋភាពហាង

ជនរងគ្រោះដោយការបាញ់ប្រហារ(រូបហ្វេសប៊ុកលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន)

ទីតាំងផ្សាយពាណិជ្ជកម្ម