ចម្រៀង​មួយ​បទ​នេះ ចំណងជើង កប់​ម៉​ង “​អ្នក​ក្បត់​បាន​បង ស្មោះ​នួនល្អង​បាន​ទឹកភ្នែក​”

1339
ចែករម្លែក

​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ពន្លក​តារាចម្រៀង​ថ្មី​ទើបតែ​បង្ហាញខ្លួន​តាម​ប្រព័ន្ធ​កំសាន្ត​យូរ​ធូប កញ្ញា ឌី សាលី​ណា បាន​បង្ហើរ​សំនៀង​បែប​ឈឺចាប់ មួយ​បទ ក្រោម​ចំណងជើង​ថា “​អ្នក​ក្បត់​បាន​បង ស្មោះ​នួនល្អង​បាន​ទឹកភ្នែក​” តាមរយៈ​ផលិតកម្ម P Production​។

​ដោយ​ការស្រលាញ់ និង​មាន​ទឹកដម​សំលេង​គួរសម កញ្ញា ឌី សាលី​ណា ត្រូវបាន​ចាងហ្វាង​ផលិត ភី ប្រូ​ដា​កសិន ជ្រើសរើស តេស​សំលេង នឹង​ផ្តល់ឱកាស​ចេញ​ច្រៀង ប្រាំ​បទ​ជាប់ៗ​គ្នា​តែម្តង​។


​ ​
​លោក ផន ចាន់ណា ម្ចាស់​ផលិតកម្ម​ភី បាន​ឲ្យ​ដឹងថា បទ​ចម្រៀង​ថ្មី​នេះ គឺ​តម្រូវ​ទៅនឹង​ទឹកដម​សំលេង​របស់​កញ្ញា ឌី សាលី​ណា តែម្តង​ព្រោះ​បទ​នេះ ត្អូញត្អែ ពី​ការបាត់បង់​ស្នេហា ខណៈ ដែល​បទ​ចម្រៀង​នេះ​បង្ហាញ​អារម្មណ៍​ឈឺចាប់​ពេលដែល​អ្នក​ស្មោះ​ត្រូវបាន​បាត់បង់ មនុស្ស​ដែល​ខ្លួន​ស្រលាញ់​។

​លោក​ថា ដោយ​ផ្អែកលើ​សម​ត្ថិ​ភាព របស់​នាង នឹង​ទឹកដម​សំលេង​ល្អ​អីចឹង​បាន​លោក​ជ្រើសរើស​នាង​ជា​អ្នកចម្រៀង​សម្រាប់​ផលិតកម្ម​ភី​។

​ចំណែក កញ្ញា ឌី សាលី​ណា ក៏បាន​ឲ្យ​ដឹងថា តាមពិត​នាង​គឺជា​តារា​សម្តែង​ពីមុនមក​ទេ ដោយមាន​ចិត្ត​ស្រលាញ់​សិល្បៈ​តាំងពី​តូច អីចឹង​ហើយ​បានជា​នាង​ចង់​ប្រឡូក​គ្រប់​វិស័យ​តែម្តង​មិន​ថា ការសម្តែង​ឬ​ច្រៀង​ឡើយ​។

​នាង​ថា សម្រាប់​វ៉ុល​ដំបូង​នេះ គឺ​នាង​មានឱកាស​បញ្ចេញ​សំនៀង​របស់​នាង បាន​ប្រាំ​បទ សម្រាប់​កំដរ​អារម្មណ៍​បងប្អូន ស្តាប់​កំសាន្ត​។ បទ​ទី ១-​អ្នក​ស្មោះ​បាន​បង​ស្មោះ​នួនល្អង​បាន​ទឹក​ភ្លែ​ក​។ ២-​នៅក្បែរ​អន​កចាស់​នឹក​អ្នកថ្មី​ផង​។ ៣-​គេ​ទៅរក​គ្នា​គេ​វិគ​ហើយ​។ ៤-​នៅ​សង្ស័យថា​បង​នៅ​ជា​ព្រាននារី​។ ៥-​ថែ​គេ​អោយ​ល្អ​ទៅ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម