ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ពន្លុង​

​នាមសព្ទ​

​ឫស្សី​ខ្ចី​ដែល​កំពុង​បែកមែក​ឬ​ខ្នួច​, ចំណង​ដែល​ធ្វើ​ដោយ​ខ្នងឫស្សី​
​ពន្លុង​ចង​បង្អោងត្នោត ។​

ភាគ​

(​ភាក​)

​នាមសព្ទ​

(​សំ​. បា​.) ចំណែក​
​ចែកជា ៤ ភាគ​, ច្រើន​ភាគ ។​
​ភាគទាន (​ភា​គៈ​–) ចំនួន​ប្រាក់​រៃអង្គាស​ដែល​ជន​ម្នាក់ៗ​ចូលក្នុង​កិច្ចការ​កុសល​ណាមួយ​
​បង់​ភាគទាន​ប្រចាំខែ​ចំនួន ២០ រៀល​; ឃោសនា​សុំ​ឲ្យ​គេ​ជួយ​ចូល​ភាគទាន ។​

​គុណសព្ទ​

(​សំ​. បា​.) ជោគ​, បុណ្យ​, ស្រីសួស្ដី ។​ល​។ ឬ​ដែល​មានជោគ​, មានបុណ្យ​, មាន​ស្រីសួស្ដី ។​ល​។ ព្រះ​មាន​ព្រះ​ភាគ ព្រះ​មានជោគ​, ព្រះ​មានបុណ្យ (​ព្រះសម្មាសម្ពុទ្ធ )​។​

​នាមសព្ទ​

(​សំ​. បា​.) ជោគ​, បុណ្យ​, ស្រីសួស្ដី ។​ល​។ ឬ​ដែល​មានជោគ​, មានបុណ្យ​, មាន​ស្រីសួស្ដី ។​ល​។ ព្រះ​មាន​ព្រះ​ភាគ ព្រះ​មានជោគ​, ព្រះ​មានបុណ្យ (​ព្រះសម្មាសម្ពុទ្ធ​) ។​

មន​

​នាមសព្ទ​

​ឈ្មោះ​ឈើ​ដំណាំ​មួយ​ប្រភេទ គេ​ដាំ​យក​ស្លឹក​ប្រើ​ជា​ចំណី​ដង្កូវនាង​ធ្វើ​សូត្រ​; មន​មាន ២ ប្រភេទ​គឺ មនតូច មន​ដើម​តូច ស្លឹក​តូច​; មនធំ មន​ដើម​ធំ ស្លឹក​ធំៗ ដាំ​តែម្តង​រស់នៅ​បានយូរ​ឆ្នាំ ។​

​នាមសព្ទ​

​ឈ្មោះ​ដែន​មួយ​ក្នុងប្រទេស​ឥណ្ឌូចិន នៅ​ជា​ខាងត្បូង​ជាប់​គ្នា​នឹង​ដែន​ភូមា​, រួម​ចូលក្នុង​ប្រទេស​ភូមា​ជា​យូរហើយ​
​ប្រទេស​មន ។​
​ជាតិ​មនុស្ស​ដែល​កើត​នៅក្នុង​ដែន​នោះ​ក៏​ហៅថា មន​, មាន​អក្សរ​និង​ភាសា​ស្រដៀង​នឹង​ខ្មែរ​ដោយ​ច្រើន​
​ជាតិ​មន​, ពួក​មន ( ម​. ព​. រាមញ្ញ ទៀតផង ) ។​

​យន្ត​

(​យន់​)

នាមសព្ទ​

(​បា​. ឬ សំ​.) គ្រឿង​ប្រដាប់​ដែល​កម្រើក​បាន​ដោយ​កម្លាំង​ចក្រ​ប្រកប​គ្នា : យន្តដេរ​, យន្តហោះ​, ថ្នេរ​យន្ត​, រថយន្ត​, កម្លាំង​យន្ត ។ យន្តកម្ម (​យន់​តៈ​ក័​ម ឬ យ័ន​តៈ​—) ការ​យន្ត​, ការធ្វើ​យន្ត : រៀន​យន្តកម្ម ។ យន្តការី (​យន់​តៈ​កា​រ៉ី ឬ យ័ន​តៈ​—) អ្នកធ្វើ​យន្ត​, អ្នកធ្វើការ​យន្ត : ពួក​យន្តការី​; បើ​ស្ត្រី​ជា យន្តការ​រិ​នី ។ យន្តវិជ្ជា (​យន់​តៈ​វិច​-​ជា ឬ យ័ន​តៈ —) ចំណេះធ្វើ​យន្ត (​ហៅថា យន្ត្រ​វិទ្យា ក៏បាន ) ។ យន្តសាល ឬ យន្តសាលា (​យន់​តៈ​សាល​, —​សា​ល៉ា ឬ យ័ន​តៈ​—) រោង​យន្ត​, រោង​ដាក់​គ្រឿងយន្ត​, រោង​ធ្វើ​គ្រឿងយន្ត ។ យន្ត្រសាស្ត្រ (​យន់​ត្រៈ​សាស ឬ យ័ន​ត្រៈ​— ) ក្បួន​ប្រាប់​វិធី​ធ្វើ​យន្ត ។ យន្តសិក្សា (​យន់​តៈ​សិ​ក​-​សា ឬ យ័ន​តៈ​—) ការរៀន​ធ្វើ​យន្ត​, ការរៀន​កែ​គ្រឿងយន្ត (​ហៅថា យន្ត្រ​សិក្សា ក៏បាន​) ។​ល​។​

​រណៈ​

(​រៈណៈ​)

​នាមសព្ទ​

(​សំ​. បា​. រណ​) សង្គ្រាម​, ទ័ព​, ចម្បាំង​; សូរសព្ទ​, សម្រែក ។ ប្រើ​ជា​បទ​សមាស ដូចជា : រណកម្ម​, រណការ​, រណកិច្ច ឬ រណក្រឹត្យ ការ​ច្បាំង​គ្នា ឬ​ការ​រវល់​ដោយ​ច្បាំង​គ្នា​, ការ​រវល់​ក្នុង​ចម្បាំង ។ រណក្សេត្រ​, រណក្ខេត្ត​, រណដ្ឋាន​, រណភូមិ​, រណរង្គ​, រណស្ថាន សមរភូមិ​, ទី​តយុទ្ធ​គ្នា​, ទី​ចម្បាំង ។ រណជ័យ ការ​ឈ្នះ​ទ័ព​, ការ​ច្បាំង​ឈ្នះ ។ រណបរាជ័យ (​រៈណៈ​ប៉ៈ​រ៉ា​ជៃ​) ការ​ចាញ់​ទ័ព​, ការ​ច្បាំង​ចាញ់​គេ ។ រណពិធី បែប​ចម្បាំង​, របៀប​ចម្បាំង ។ រណភណ្ឌ ឬ រណាង្គ​, រ​ណោ​បក​រណ៍ ប្រដាប់​សម្រាប់​ច្បាំង​, គ្រឿង​ចម្បាំង ។ រណភេរី ស្គរ​ទ័ព ។ រណមន្ត្រី មន្ត្រី​ខាង​ក្រសួង​ចម្បាំង ។ រណមិត្ត ឬ —​មិត្រ មិត្រ​ដែល​ចូល​ដៃ​ជួយ​ច្បាំង​, សម្ពន្ធមិត្រ​អ្នក​ជួយ​ច្បាំង ។ រណមុខ ឬ —​មុ​ខ្យ កងទ័ព​មុខ​, ទ័ពស្រួច ។ រណវាទ្យ ភ្លេង​សម្រាប់​លេង​ក្នុង​ចម្បាំង​, ភ្លេង​ទ័ព​។ រណវិជ្ជា ឬ —​វិទ្យា ចំណេះ​ខាង​ចម្បាំង ។ រណវិន័យ ច្បាប់​ចម្បាំង ។ រណសភា ដំណើរ​ប្រជុំ​ប្រឹក្សា​អំពី​ការ​ច្បាំង ។ រណសភាធិបតី ឬ —​នាយក អធិបតី​ឬ​នាយក​ក្នុង​ការប្រជុំ​ប្រឹក្សា​អំពី​ការ​ច្បាំង ។ រណសាន្តិភាព ដំណើរ​ស្ងប់សឹក​, ការលើកលែង​ច្បាំង​គ្នា​តទៅទៀត ។ រណសាស្ត្រ ក្បួន​សម្រាប់​សិក្សា​ខាង​ចម្បាំង ។ រណសិក្សា ការហាត់​រៀនចំណេះ​ខាង​ចម្បាំង​, ការហាត់​ច្បាំង ។ រណសិរ្ស ( រៈណៈ​សេ ) ក្បាលទ័ព​, ខាងមុខ​នៃ​កងទ័ព​; ជួរ​នៃ​កងទ័ព​ដែល​រៀបចំ​ត្រៀមខ្លួន​ចាំ​ឈមមុខ​បម្រុង​ប្រយុទ្ធ​នឹង​បច្ចាមិត្ត ។ រណស្ដម្ភ (​ជើង ដ​, —​ស្ដំ​) សសរ​គោល​ដែល​បោះ​ឬ​លើក​ដាំ​ទុក​ជាទី​នឹកឃើញ​ដល់​សម័យកាល​កើត​ចម្បាំង​, អនុស្សាវរីយ៍​ជាទី​នឹក​ដល់​គ្រា​ដែល​កើតសង្គ្រាម ។ រណ​ឫ​ទិ្ធ ឬ —​រឹទ្ធិ (—​រឹត​) ឫទ្ធិ​នៃ​ចម្បាំង​; អ្នក​ដែលមាន​ឫទ្ធិ​ក្នុងការ​ច្បាំង ។​ល​។ (​ម​. ព​. យុទ្ធ ផង​) ។​