ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ផ្កាប់​

​កិរិយាសព្ទ​

​ដាក់​ត្រឡប់​យកមុខ​ឬ​បាត​, ពោះ ចុះក្រោម​
​ផ្កាប់មុខ​, ផ្កាប់​ចាន ។​
​ព​. ផ្ទ​. ផ្ងារ ។ ជឿ​ផ្កាប់មុខ ជឿ​ស៊ប់​មិន​ងាកចិត្ត​; ស្រឡាញ់​ផ្កាប់មុខ ស្រឡាញ់​ងប់​ចិត្ត​ភ្លេចខ្លួន ។ ( កាព្យ​ប្រាប់​ឲ្យ​ប្រយ័ត្ន​ជំនឿ​ផ្កាប់មុខ និង​ស្រឡាញ់​ផ្កាប់មុខ )
​កុំ​ស៊ុកគ្រលុក កុំ​ជឿ​ផ្កាប់មុខ ដោយ​ឥតបើគិត បំណាច់នឹង​ជឿ ជឿ​ដោយ​គំនិត ដែលមាន​ការណ៍​ពិត តាម​ធម៌​តាមច្បាប់ ។ ស្រឡាញ់​ផ្កាប់មុខ ច្រើនតែ​មានទុក្ខ ផ្តល់​ឲ្យ​ឈឺចាប់ សង្រេងសង្រៃ ពេក​ក្រៃ​ស្ទើរ​ស្លាប់ ព្រោះ​ត្រូវ​ចំណាប់ នៃ​ក្តី​ស្នេហា ។​

ពពូល​

​នាមសព្ទ​

​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ រូប​ស្រដៀង​នឹង​ព្រាប តែ​តូច​ជាង​បន្តិច សម្បុរ​បៃតង​ប្រផេះ មាន​ផ្លែឈើ​ជា​ចំណី​
​ពពូល​មួយ​ហ្វូង​ស៊ី​ផ្លែ​ជ្រៃ ។​

​ភាវនូបនិស្ស័យ​

(​ភាវៈ​នូ​ប៉ៈ​និ​ស​-​សៃ​)

នាមសព្ទ​

(​បា​. ភាវនា + ឧ​ប​និ​ស្សយ​) ឧបនិស្ស័យ​ដែល​កើត​អំពី​ភាវនា គឺ​ចំណុចចិត្ត ឬ សេចក្ដី​ពេញចិត្ត ដែល​ជាប់​ជា​ស្នាម​ជា​លំ​អាន​មក​អំពី​ការ​បានធ្វើ​ភាវនា (​ម​. ព​. ឧបនិស្ស័យ ផង​) ។​

​មនុញ្ញ​

(​មៈនុញ ឬ មនុញ​-​ញៈ​)

​គុណសព្ទ​

(​បា​. ; សំ​. មនោ​ជ្ញ​) ដែល​ជាទី​គាប់ចិត្ត​, គាប់​អធ្យាស្រ័យ​, ល្អ​, ប្រពៃ . . . ។ មនុញ្ញផល ( –​ញៈ​– ) ផល​ជាទី​គាប់ចិត្ត ។ មនុញ្ញភាព ភាព​ជាទី​ពេញចិត្ត​, សេចក្ដី​ពេញចិត្ត​, ការ​ត្រូវ​ចំណុចចិត្ត ។ មនុញ្ញភោជន ភោជន​ជាទី​គាប់ចិត្ត​, អាហារ​ឆ្ងាញ់​ពិសា ។​

​យុគលពិន្ទុ​

(​យុ​គៈលៈ​ពិន​-​ទុ​)

​នាមសព្ទ​

(​សំ​. បា​. យុគល “​គូ​” + វិន្ទុ ឬ ពិន្ទុ “​តំណក់​; ចំណុច​” ) ចំណុច​មួយគូ​ឬ​ចំនុច​ពីរ​ទន្ទឹមគ្នា (​ម​. ព​. ពិន្ទុ ផង​) ។ ពាក្យសន្មត​ឲ្យ​ជា​ឈ្មោះ​វណ្ណយុត្ត​មួយ​យ៉ាង ( : ) ដូចគ្នា​នឹង ដឺ​ពង់​ត៍ ( Deux points ) របស់​បារាំងសែស​, សម្រាប់​ប្រើ​ចុច​ពី​ខាងមុខ​អក្សរ​ដែលមាន​សំឡេង​ជា អៈ​, អាៈ​, អេៈ ជាដើម ដូចជា ខេមរៈ​, ធុរៈ​, ភារៈ​, មរណៈ​, លក្ខណៈ​, សក្ការៈ​, ស្រៈ​, អក្ខរៈ​, អ៊ីថាៈ​, អេៈអុៗ​, រអេះរអុ ជាដើម​; ប៉ុន្តែ​ពាក្យ​ដែលជា សមាសនាម មាន​ដើម​ថា កម្ពុជរដ្ឋ​, ខេ​មរ​ជាតិ​, មគធភាសា​, មរណភាព​, រាជបុត្រ​, សក្ការបូជា​, អក្ខរវិធី (​ក័​ម​-​ពុ​ជៈ​រ័​ត​, ខេ​ម៉ៈ​រ៉ៈ​ជាត​, មៈ​គៈ​ធៈ​ភាសា​, មៈរៈណៈភាប​, រា​ជៈ​បុ​ត​, ស័ក​កា​រ៉ៈ​បូជា​, អ័ក​ខៈ​រ៉ៈ​វិធី​) នេះ​កុំ​ចុច​អក្សរ​កណ្ដាល​ជា កម្ពុ​ជៈរ​ដ្ឋ​, ខេមរៈ​ជាតិ​, មគធៈ​ភាសា​, មរណៈភាព​, រា​ជៈ​បុត្រ​, សក្ការៈបូជា​, អក្ខរៈវិធី ដូច្នេះ​ឡើយ ។ មួយទៀត​, យុគលពិន្ទុ នេះ​មិនមាន​សំឡេង​ទេ សម្រាប់​ប្រើ​ជា​គ្រឿង​សម្គាល់ការ​ចង្អុល​ពាក្យ​ឬ​សេចក្ដី​ខាងមុខ ដែលជា​ឧទាហរណ៍​ឬ​ជា​ព័ស្តុតាង​ជាដើម​, ដូចជា ម្ដាយ​និយាយថា​
​កូន​, ឯង​ខំប្រឹង​រៀនសូត្រ​ទៅ ទាន់​ខ្លួន​នៅ​ក្មេង​! (​ម​. ព​. វណ្ណយុត្ត ផង​) ។​