ឆ្នាំជូត
ថ្ងៃនេះរាសីល្អជាមធ្យម។
-ការរស់នៅ៖ការរស់នៅកុំប្រកាន់ចិត្តឆេវឆាវយកល្អត្រូវចេះ រកហេតុផលជាបង្គោលទើបជោគជ័យនិងអាចរកសេចក្តីសុខស្រួលខ្លួនជាងនេះ។
-កិច្ចការងារ៖ការប្រកបការងារចូរប្រយ័ត្នភាពមោហៈទោសៈកើតជាជម្លោះវិវាទមើលមុខគ្នាមិនចំដោយប្រការណាមួយ។
-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។
–បញ្ហាស្នេហា៖ ចំពោះសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយជាងការជឿនលឿនទៅមុខ៕
ឆ្នាំឆ្លូវ
ថ្ងៃនេះរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ក្នុងថ្ងៃនេះផ្តល់ផលើល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅ ។
-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះវិញផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារឬចរចារឿងអ្វីមួយពីព្រោះថាតែងងាយសម្រេចជោគជ័យត្រឡប់មកវិញ។
-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញកម្រើកទៅមុខគួរសម ហើយបើចង់ផ្លាស់ទីកន្លែងលក់ដូរ ឬ ទិញកន្លែងលក់ដូរឃើញថាល្អប្រសើរផងដែរ។
–បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានការជឿជាក់ហើយផ្អែមល្ហែមចំពោះគ្នាគួរសម៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ហើយបើមានពឹងពាក់នរណាឬចង់ចរចារឿងអ្វីមួយតែងទទួលជាផ្លែផ្កាគ្រាន់គាប់ចិត្ត ។
-កិច្ចការងារ៖ការបំពេញការងារមានលក្ខណះពេញដៃពេញជើង ហើយមានការចម្រើនលូតលាស់គួរសម។
-ការធ្វើជំនួញ៖ចំពោះ ការប្រកបរបរ រកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកផង។
–បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និង ស្រុះស្រួលគ្នាល្អប្រពៃណាស់៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ថ្ងៃនេះដំណើរជីវិតភ្លឺថ្លាបើចង់ជជែក និងបើចង់ដោះស្រាយរឿងអ្វីតែងហុចជាផ្លែផ្កាគ្រាន់គាប់ដូចបំណង។
-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនទេ គឺអ្វីៗដូចសព្វមួយដង។
-ការធ្វើជំនួញ៖ការធ្វើជំនួញមិនត្រូវយកចិត្តឆេវឆាវ ឬ ឆាប់ជឿសម្តីក្រុមមនុស្សឡើយបើពុំនោះទេលាភដែលបម្រុងហូរចូល វានឹងហូរចេញទៅវិញដោយពុំដឹងខ្លួនជាក់ជាពុំខាន។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះមានភាពស្រស់ស្រាយ និង ផ្អែមល្ហែមគួរសម ហើយបើមានរឿងរាវទំនាស់ក៏ជាពេលវេលាល្អក្នុងការដោះស្រាយគ្នាដែរ៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ដំណើរជីវិតជួបនូវឧបសគ្គយាយី ម្ល៉ោះហើយលោកអ្នកឱ្យប្រយ័ត្នរឿងផលប៉ះពាល់កើតចេញពីផលប្រយោជន៍ណាមួយទាំងពេលបច្ចុប្បន្ននិងអនាគត។
-កិច្ចការងារ៖ការប្រកបការងារងាយសាងកំហុស និងពិសេសចៅហ្វាយនាយច្រើនតែកើតការមិនពេញចិត្តដែលធ្វើឱ្យកិច្ចការជួបស្ថានភាពលំបាកច្រើនជាងសព្វមួយដង។
-ការធ្វើជំនួញ៖ចំពោះមុខជំនួញពុំសូវកាក់កបទេ ហើយពិសេសលាភក៏មិនសម្បូណ៍ឡើយ ដែលធ្វើឱ្យជួបស្ថានភាពបញ្ហាថវិការច្រើន។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការជ្រុលជ្រួសពាក្យសម្តីកាលពីមុនមកគប្បីចេះអត់ឱនអព្យាស្រ័យ ឬ វាចារដោយសម្តីផ្អែមល្ហែមទៅរកគ្នាវិញជាការប្រពៃបំផុត៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មានទេ ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបើពុំនោះផលលំបាកនឹងរត់ចូលទៀតហើយ។
-កិច្ចការងារ៖ការប្រកបការងារ ចូរប្រយ័ត្នក្រុមមនុស្សបំពានដោយប្រការណាមួយ។
-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
–បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំបំផុត៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ការរស់នៅនាថ្ងៃនេះឃើញថា លោកអ្នក ជួបភាពសុខដុម ហើយបើចង់កសាងមិត្តឬលុបបំបាត់រឿងរាវពីមុនមកជាមួយអ្នកដទៃក៏ជាការល្អប្រពៃបំផុត។
-កិច្ចការងារ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះការប្រកបការងារងាយទទួលផល និងទទួលជោគជ័យឆ្លើយតបមកវិញ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះផ្តល់ផលល្អចំពោះការចរចាការបណ្តាក់ទុនឬការចង់បញ្ចេញបា្រក់កាសក្នុងការធ្វើអ្វីមួយព្រោះមិនត្រឹមសមដូចប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខ។
–បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោក្រមុំមានការរីកលូតលាស់និងផ្អែមល្ហែមប្រពៃ៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នកអាចទទួលរងផលលំបាកច្រើន ធ្វើឱ្យទទួលរងសម្ពាធទាំងផ្លូវចិត្ត និង ផ្លូវកាយផង។
-កិច្ចការងារ៖ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការប្រកបការងារណាដែលសំខាន់ឡើយពីព្រោះថាផលអាក្រក់មានច្រើនជាងល្អ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេនឹងបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញពុំខាន។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយពិសេសមានបញ្ហាត្រូវប្រឈមដោះស្រាយច្រើនទៀតផង៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ការធ្វើដំណើរទីជិតឆ្ងាយបើមានបំណងធ្វើអ្វីមួយចូរប្រយ័ត្នគម្រោងការក្លាយជាការខកបំណងអសារឥតការ ហើយមានរឿងរាវចម្រូងចម្រាសថែមទៀត។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចមានការដកដង្ហើមគ្រាន់ស្រួលឡើងវិញ ហើយធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ទៅមុខជាសន្សឹមៗជានិច្ច។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃបន្តិច ហើយទាល់តែខិតខំខ្លាំងទើបអាចចិញ្ចឹមគ្រួសាររស់ស្រួលជាងនេះ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីគឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយពេលដោះស្រាយច្រើនឬសាសងច្រើនហើយមានតែរឿងរាវអាក្រក់កើតឡើង៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ ទាំងស្រ្តីបុរសនៅថ្ងៃនេះចូរប្រយ័ត្នពីព្រោះថាបើសម្រេចចិត្តអ្វីមួយខុសនោះគឺតែងអូសបន្លាយពេលយូរដល់ថ្ងៃក្រោយទៀត។
-កិច្ចការងារ៖ការប្រកបការងារផុយស្រួយកើតជម្លោះវិវាទណាស់ដែរគប្បីប្រយ័ត្នប្រយែង។
-ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីដាំក្បាលចុះ ដូចនេះការប្រកបរបរ រកស៊ីជួញដូរមានការថយចុះច្រើនបន្តិច ហើយបើមានបើករបរថ្មីផងតែងមិនសូវសមដូចបំណងប៉ុន្មានទេ។
–បញ្ហាស្នេហា៖ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំច
នៅថ្ងៃនេះរាសីស្រុតចុះ។
-ការរស់នៅ៖ ថ្ងៃនេះដោយសារដួងរាសីស្រុតចុះខ្លាំងបន្តិច ម្ល៉ោះហើយបញ្ហាតូចធំងាយរត់ចូល ហើយពេលខ្លះមិនអាចចៀសផុតនឹងរឿងរាវថែមទៀត។
-កិច្ចការងារ៖ការប្រកបការងារដោយសារយីអ៊ុនធ្លាក់ស្រុតចុះ ហេតុនេះយកល្អបំផុតលោកអ្នកត្រូវរក្សាភាពស្ងៀមស្ងាត់។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានទេ ព្រោះតែការរកផលចំណូលតានតឹង ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាជួបភាពប្រទាំងប្រទើស និង មិនសូវចុះសម្រុងពាក្យសម្តីគ្នាប៉ុន្មានទេ៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមគួរសម ហើយបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញជានិច្ច។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចមានក្រុមមនុស្សមកបង្កបញ្ហាឱ្យខ្វាយខ្វល់ ដូចនេះត្រូវរក្សាភាពនឹងធឹងទើបប្រសើរ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនដោយប្រការណាមួយ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេ្នហាកំលោះក្រមុំងាយទាំងប្រទើសហើយក៏ងាយផ្អែមល្ហែមផងដែរ៕