​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ របាយការណ៍​របស់​ធ​នាគារ​វិនិយោគ Goldman Sachs បាន​និយាយថា បញ្ញា​សិប្បនិម្មិត (AI)​អាច​ជំនួស​ការងារ​ពេញ​ម៉ោង​ស្មើនឹង ៣០០ លាន​ការងារ​។​

​វា​អាច​ជំនួស​ការងារ​មួយ​ភាគ​បួន​នៃ​ការងារ​ទាំងអស់​នៅ​សហរដ្ឋ​អាម៉េរិក​និង​អឺរ៉ុប ប៉ុន្តែ​ក៏​អាច​មានន័យ​ការងារ​ថ្មី​និង​ការបង្កើន​ផលិតភាព​ផងដែរ​។​

​ហើយ​នៅ​ទីបំផុត​វា​អាច​បង្កើន​តម្លៃ​សរុប​ប្រចាំឆ្នាំ​នៃ​ទំនិញ​និង​សេវាកម្ម​ដែល​ផលិត​ទូទាំង​ពិភពលោក​បាន​ដល់​ទៅ ៧%​។​

​របាយការណ៍​និយាយថា Generative AI ដែល​អាច​បង្កើត​មាតិកា​ពិសេស​ខុសពី​ការងារ​របស់​មនុស្ស គឺជា “​ការរីកចម្រើន​ដ៏​សំខាន់​”៕

​អនាគត AI អាច​ជំនួស​ការងារ​ដល់​ទៅ ៣០០ លាន​តំណែង