គម្រោង​ជំនួយ​របស់​ចិន​ផ្ដល់​ទឹកស្អាត​ដល់​ប្រជាជន​ខ្មែរ​មួយ​សែន​នាក់​

1111
ចែករម្លែក

​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ ២០១៨ គម្រោង​ស្រះ​ទឹក​មាន​ទំនប់​នៅ​ភូមិ​ចំបក់​ភ្លោះ ស្រុក​ញ​ញា​ឭ ខេត្តកណ្ដាល​នៃ​ប្រទេស​កម្ពុជា ដែល​ផ្ដល់ជំនួយ​សាង់សង់​ដោយ​ប្រទេស​ចិន​នោះបាន​រៀបចំ ពិធី​ផ្ទេរ និង​ប្រគល់​ទៅ​ឲ្យ​ភាគី​កម្ពុជា ។​

​តាម​ការ​ឧទ្ទេសនាម​បាន​ឲ្យ​ដឹងថា គម្រោង​ស្រះ​ទឹក​មាន​ទំនប់​លេខ​១៧ នេះ​ជា​វិស្វកម្ម​ដំណាក់​ទី ១ នៃ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​តាម​តំបន់​ជនបទ ដែល​ប្រទេស​ចិន​ផ្ដល់ជំនួយ​ដល់​ប្រទេស​កម្ពុជា ។ ចាប់ពី​ខែកក្កដា ឆ្នាំ ២០១៧ មក ក្រុមហ៊ុន China National Nuclear Corporation ដែល ជា​ក្រុមហ៊ុន​ម៉ៅការ EPC រួម​នៃ​គម្រោង​ដំណាក់កាល​ទី ១ នេះ បានចាប់ផ្ដើម​ជីក​អណ្ដូងទឹក​ជ្រៅ ចំនួន​៨៤៦ ស្រះ​ទឹក​ធម្មតា​ចំនួន ៤៥ និង​ស្រ​ទឹក​មាន​ទំនប់​ចំនួន​២៨ នៅ​ខេត្ត​ចំនួន​ប្រាំមួយ ក្នុង ប្រទេស​កម្ពុជា រួមមាន​ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កណ្ដាល ត្បូងឃ្មុំ និង​ស្វាយរៀង ។ គិត មកដល់ពេលនេះ ក្រុមហ៊ុន​បានបញ្ចប់​ការជីក​អណ្ដូងទឹក និង​ស្រះ​ទឹកជា​ស្ថាពរ ហើយ​បាន​ផ្ទេរ និង​ប្រគល់​ទៅ​ឲ្យ​ភាគី​កម្ពុជា ១០០​ភាគរយ ។ គម្រោង​ដំណាក់កាល​ទី​១ នេះ​អាច​ផ្គត់ផ្គង់​ទឹកស្អាត ដល់​ប្រជាជន​ខ្មែរ​មួយ​សែន​នាក់ ដែល​រស់នៅក្នុង​ខេត្ត​ទាំង​ប្រាំមួយ​នៃ​ប្រទេស​កម្ពុជា ៕ ដោយ​: យូ ជាំ​ង​នី​ង​

ទីតាំងផ្សាយពាណិជ្ជកម្ម